លោកស្វាយជា អភិបាលរងនៃគណៈ អភិបាលស្រុកម៉ាឡៃ ចូលរួមចែកអំណោយ ជូន ប្រជាពលរដ្ឋខ្វះខាត និងជនពិការ និងសិក្សានុសិស្ស ជិត៣០០ នាក់!

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃពុធ ៧ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក យ៉ាង គីមហ៊ុយ និង លោកស្រី យូ មួយគា ពាណិជ្ជករក្រុងប៉ោយប៉ែត ព្រមទាំងបុត្រា-បុត្រី រួមដំណើរ ជាមួយ លោក ហង្ស សុផៃ និងភរិយា លោក (ស្វាយ ជា )អភិបាលរង ស្រុកម៉ាឡៃ និង លោក មេភូមិ កម្លាំងប្រជា ការពារភូមិ បាននាំយកចង្ហាន់ រួមនឹងទេយ្យវត្ថុ ព្រមទាំងបច្ច័យ ទៅប្រគេន ព្រះសង្ឃ ជាវេលា វេនទី៧ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបុណ្ឌ នៅវត្តថ្មបាំង ស្ថិតក្នុងភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាស ជាមហាកុសលនេះ ក្រុមគ្រួសារ លោក យ៉ាង គីមហ៊ុយ និង លោកស្រី យូ មួយគា ពាណិជ្ជករ ក្រុងប៉ោយប៉ែត ព្រមទាំង លោក ស្វាយ ជាអភិបាល រងស្រុកម៉ាឡៃ បានបូជាទៀនធូប និងគ្រឿងសក្ការៈថ្វាយ និងថ្វាយបង្គំ គុណបុណ្យព្រះរត្នត្រ័យ គុណកែវទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងឧទ្ទិសថ្វាយ វត្ថុស័ក្ដិសិទ្ធក្នុងលោក ។

ឆ្លៀតនៅក្នុងវេលានា ឱកាសដ៏វិសេស វិសុទ្ធនេះ ដោយមាន សទ្ធា ជ្រះថ្លា ក្នុងកុសលផល បុណ្យក្នុងការធ្វើបុណ្យទាន សប្បុរសធម៌ លោក យ៉ាង គីមហ៊ុយ និង លោកស្រី យូ មួយគា ពាណិជ្ជករ ក្រុងប៉ោយប៉ែត រួមជាមួយ លោក ហង្ស សុផៃ និងភរិយា បាននាំយក ស្បៀង អាហារ ជាគ្រឿងឧបភោគ និងបរិភោគ ថវិកា ព្រមទាំង សម្ភារៈ សិក្សា ចែករំលែកដល់ ជនពិការភាព បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត សិស្សានុសិស្ស ជិត៣០០នាក់ នៅសាលាបឋមសិក្សា ថ្មបាំង ភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ផងដែរ ។

អំណោយ ជាស្បៀងអាហារ គ្រឿងឧបភោគ និងបរិភោគ រួមជាមួយ ថវិកា ព្រមទាំង សម្ភារៈ សិក្សា ដែលលោក យ៉ាង គីមហ៊ុយ ពាណិជ្ជករ ក្រុងប៉ោយប៉ែត និងលោក ហង្ស សុផៃ និងភរិយា ប្រគល់ជូន បងប្អូន ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត និងជាជនពិការភាព សិស្សានុសិស្សា នាព្រឹកនេះរួមមាន ៖

១ គ្រួសារជន ពិការ និងមានកូន តូចៗច្រើននាក់ ទទួលបាន អង្គចំនួន ៤ការ៉ុងតូច ថវិការចំនួន ១៥០,០០០រៀល ទឹកត្រី៤យួរ ទឹកស៊ីអីវ៤យួរ ។

២ ប្រជាពលរដ្ឋ ចំនួន២គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្គចំនួន៣ការ៉ុងតូច  ថវិការចំនួន១០០,០០០រៀល  ទឹកត្រី៣យួរ ទឹកស៊ីអីវ៣យួរ ។

៣ សិស្សានុសិស្ស ជាង២០០នាក់ ទទួលបាន សម្ភារៈ សិស្សា សៀវភៅ  ប៊ិច  ខ្មៅដៃ  ដែកខួង បន្ទាត់ .ល.ថវិកាចំនួន ៥០០០រៀល ។

៤  ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត និង កម្លាំងប្រជាការពារ ភូមិ ជាង២០នាក់ ទទួលបាន អង្គចំនួន២ការ៉ុងតូច  ថវិការចំនួន៥០,០០០រៀល ទឹកត្រី២យួរ  ទឹកស៊ីអ៊ីវ២យួរ ថែមទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *