ខេត្តស្ទឹងត្រែងនឹងមាន កន្លែងហាត់ប្រាណនិង សួនកុមារលេងជា សាធារណៈក្នុងឆ្នាំ ២០២១ខាងមុខនេះ!

(ខេត្តស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី ៧ខែកញ្ញាឆ្នាំ២០២០ នេះបានរៀបចំកិច្ចប្រជុំពិភា ក្សាលើគម្រោង រៀបចំសួនច្បារកន្លែង ហាត់ប្រាណនិង សួនកុមាសាធារណៈ ក្នុងក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែងព្រមមន្ទីរ អង្គភាពជុំវិញខេត្ត ដែលពាក់ព័ន្ធផងដែរ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ុម សារឿន បានបញ្ជាក់ថានៅក្នុងឆ្នាំ ២០២១ខាងមុខនេះ ខេត្តស្ទឹងត្រែង នឹងធ្វើការកែលម្អ សោភ័ណភាពក្នុងក្រុង បន្ថែមទៀតពិសេស នឹងធ្វើការសាងសង់ កន្លែងហាត់ប្រាណ និងសួនសម្រាប់ កុមារព្រមទាំងសាង សង់សួនច្បារក្រាលការ៉ូឡា តាមបណ្ដោយមាត់ទន្លេ នៅចំណុច ស្ពានមិត្តភាពកម្ពុជា ចិនសេកុង សួនច្បារច្រមុះ ជ្រូកស្ពានសេកុង ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះ ឫស្សីក្រុងស្ទឹងត្រែង និងមួយកន្លែងទៀត នៅចំណុចស្ពាន មិត្តភាពកម្ពុជាចិនមេគង្គ សួនច្បារស្ពានមេគង្គ ស្ថិតនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទនិងក្រុង ខេត្តស្ទឹងត្រែងនិង ចំណុចចុងក្រោយភូមិ បាចុងសង្កាត់ព្រះបាទ និងខេត្តស្ទឹងត្រែង ដូចគ្នា ។

ក្នុងឱកាសនោះឯកឧត្តម ម៉ុមសារឿនបានជំរុញ ដល់អង្គភាពដែលពាក់ ព័ន្ធត្រូវរៀបចំគម្រោង ឲ្យរួចរាល់ដើម្បី ដាក់ជូនក្រុមប្រឹក្សា ខេត្តពិនិត្យនិងអនុម័ត និងដាក់ដេញថ្លៃ សាងសង់ឲ្យទាន់ពេល វេលា នឹងត្រូវសាង សង់ឲ្យរួចរាល់ក្នុងឆ្នាំ ២០២១ខាងមុខនេះ ដើម្បីជាផ្នែក ដល់សំខាន់ ក្នុងការលើកកម្ពស់ សោភ័ណភាព ក្រុងឲ្យកាន់តែប្រ សើរថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *