ខេត្តតាកែវ៖ នៅព្រឹក ថ្ងៃចន្ទ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំពិធីសំណេះសំណាល និងចាត់បញ្ជូនមន្រី្តនគរបាលក្របខ័ណ្ឌឆ្នាំ២០១៩ឲ្យទៅបម្រើការងារទៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃអធិការដ្ឋាននគរបាលស្រុក ក្រុង។
ពិធីនេះដែរស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយមានការ
អញ្ជើញចូលរួមពី លោកនាយ នាយរងការិ.បុគ្គលិក លោកនាយការិ.ផ្សព្វផ្សាយអប់រំ លោកនាយការិ.កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយការិ.បណ្តុះបណ្តាល និងលោកអធិការរង ស្រុក ក្រុង។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានណែនាំផ្តាំផ្ញើ ដល់មន្រ្តីនគរបាលក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ត្រូវែតយកចិត្តទុកដាក់គោរពវិន័យ០០៦របស់កងកម្លាំងនគរបាលជាតិ។ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវស្តាប់ប្រសាសន៍ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមានពាក្យ ៤ឃ្លា
១/កុំពាក់ពន្ធ័ ២/កុំនៅពីក្រោយ ៣/កុំបន្ថយទោស ៤/កុំអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន ៕ មុត ចិន្ត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *