កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គិភ័យឆាបឆេះប្រជាពលរដ្ឋ!

ព្រះសីហនុ៖ វេលាម៉ោង ១២:០៥ នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០៤គ្រួសារ នៅចំណុចភូមិថ្មី ស្ថិតក្រុមទី១០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ លោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ចុះជួយអន្តរាគមន៍សង្រ្គោះភ្លាមៗដោយបាញ់ទឹកពន្លត់ភ្លើង សហការជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ដឹកនាំបញ្ជារួមដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការសង្រ្គោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន០៥គ្រឿង ក្នុងនោះមាន៖ រថយន្តកំពង់ផែអន្តរជាតិស្វយ័តក្រុង ០១គ្រឿង, រថយន្តអាវុធហត្ថខេត្ត ០២គ្រឿង, រថយន្តស្នងការនគរបាលខេត្ត ០២គ្រឿង។
មូលហេតុគ្រោះអគ្គីភ័យនេះ បង្ករមកពីឆ្លងចរន្តអគ្គិសនី(ផ្ទុះសេខ្សែភ្លើង) តែមិនបណ្តាលឲ្យមនុស្សរងរបួស ឫគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *