រថយន្ត បុករថយន្តបណ្ដាលឲ្យមនុស្សរបួសធ្ងន់០៣ នាក់​


ខេត្តកំពង់ធំ៖ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឲ្យដឹងថា នៅត្រង់ចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅវេលាម៉ោង១២ ,១០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៥-៩៦មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាង រថយន្តបុករថយន្ត ក្នុងដំណើរទិសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសមនុស្សចំនួន៣នាក់(ធ្ងន់) ខូចខាតរថយន្ត២គ្រឿង:
រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-7354 បើកបរដោយឈ្មោះ ជៀន ចេក ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (រត់គេចខ្លួនបាត់ ) បានបើកទៅបុករថយន្តម៉ាកស្តារ៉ិច ពណ៌ស ពាក់ស្លាកលេខសៀមរាប2B-6706 បើកបរដោយឈ្មោះ ម៉េត សុខេង ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិជុបរំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ធ្ងន់)។
-អ្នករួមដំណើរឈ្មោះ ឆាន់ ស្រីម៉ៅ ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នារបួស(ធ្ងន់)។
-អ្នករួមដំណើរឈ្មោះ ម៉ុក អាត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិដូនលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាមរបួស(ធ្ងន់)។
-ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។
វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។
-មូលហេតុបង្កមកពីរថយន្តម៉ាកហ៊ីយ៉ាន់ឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *