ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ចាត់តាំងតំណាងប្រគល់ថវិកាសមាគមិត្តនគរបាលជាតិ កម្ពុជាជូន ក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ

បាត់ដំបង៖ នៅព្រឹកថ្ងៃ ពុធ ៨កើត ខែ ភទ្របទ ឆ្នាំជូតទោ ស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ២៦ខែ សីហា ឆ្នាំ២ ០២០ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរ បាលជាតិកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ ដំបង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស មាគម មិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋានន គរបា ល ខេត្តបាត់ដំបង បានចាត់តាំងលោកឧត្ត ម សេ នីយ៍ ត្រី សៅ សាម៉ុន ស្នងការងផែនការងារធន ធានមនុស្សនិងជាអនុប្រធានគណៈកម្មាការមូ ល ដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នង ការ ដ្ឋាននគរបាលខេត្តបាត់ដំបងប្រគល់ថវិកា ស មាគ មមិត្តនគរបាលជាតិ កម្ពុជាជូនដល់ក្រុមគ្រួ សារ សព លោកអនុសេនីយ៍ត្រី កយ សល់ មន្ត្រីនគរ បាលនៃអធិការដ្ឋាននគរបាលស្រុកសំ ពៅ លូន ដែលលោកបានទទួលមរណៈភាពកាល ពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២០ក្នុងអាយុ ៤៥ឆ្នាំ ដោយរោគាពាធ ហើយសពកំពុងតំកល់ធ្វើបុ ណ្យក្នុងលំ នៅដ្ឋានស្ថិតនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបា ត់ ដំបង។ ថវិកាសមាគម មិត្តនគរ បាលជាតិកម្ពុជាចំនួន៦, ០០០, ០០០រៀល (ប្រាំមួយលានរៀល)បានប្រគល់ជូនក្រុមគ្រួ សារ សព ដើ ម្បី បានចាត់ចែងប្រើប្រាស់ក្នុងពិធី បុណ្យនេះ ។

លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ ដឹក
នាំក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួ ង មហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តន គរ បាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធាសមាគមមិត្តនគរបាលជាតិ កម្ពុ ជា ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិ បុល អគ្គស្នងការរងនគរបាលជាតិប្រធាននាយ កដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមមិត្តនគរបាលជាតិកម្ពុជានិងថ្នាក់ដឹកនាំស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងចំពោះក្រុមគ្រួសារសព។

ជាមួយនេះដែរក្រុមគ្រួសារសពបានសម្តែងនូវអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់គឹតគូរពីសុខទុក្ខនិងការលំបាករបស់ក្រុមគ្រួសារសមាជិកសមាគមមិត្តគរបាលជាតិកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃសមាគមមិត្តនគរបាលជាតិកម្ពុជា៕ សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *