ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ចាត់តាំងតំណាងប្រគល់ថវិកាសមាគមិត្តនគរបាលជាតិ កម្ពុជាជូន ក្រុមគ្រួសារសពសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ
———-
បាត់ដំបង៖ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ៩ កើត ខែ ភទ្របទ ឆ្នាំជូតទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ២៧ខែ សីហា ឆ្នាំ២០២០ អនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការមូល ដ្ឋានសមាគមមិត្ត នគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំងលោក វរសេនីយ៍ឯក រស់ រិទ្ធិ នាយការិយាល័យរដ្ឋបាល និងជាសមាជិកគណៈកម្មាការមូលដ្ឋានសមាគម មិត្តនគរ បាលជាតិកម្ពុជានៃស្នងការដ្ឋាននគរ បាល ខេត្តបាត់ដំបងជាតំណាងក្នុងការប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ កម្ពុជាជូនដល់ ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ទឹម ឈុំ មន្ត្រីនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ ដែលលោកបានទទួល មរណៈភាពកាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០ ២០ក្នុងអាយុ៥៥ឆ្នាំ ដោយរោគាពាធ ហើយសពកំពុងតំកល់ធ្វើបុណ្យក្នុងលំនៅដ្ឋានស្ថិតនៅភូមិ ល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦, ០០០,០០០រៀល(ប្រាំមួយលានរៀល)និងថវិកា បានពីការចូលរួមរបស់មន្រ្តីនគរបាលក្នុងអង្គភាពវរៈព្រំដែនគោកលេខ ៨១៩ ចំនួន ៩៦០, ០០០ រៀល (កៅសិបប្រាំមួយម៉ឺនរៀល) ទឹកបរិសុទ្ធចំ នួន ១០យួរនិងអង្ករចំនួន ៥០គីឡូក្រាមបាន ប្រគ ល់ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើ ប្រាស់ក្នុងពិធីបុណ្យនេះ ។

លោកវរសេនីយ៍ឯក រស់ រិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួ ងមហាផ្ទៃដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធាសមាគមមិត្តនគរបាលជាតិកម្ពុជា ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិប្រធាននាយកដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមមិត្តនគរ បាលជាតិកម្ពុជានិងថ្នាក់ដឹកនាំស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងចំពោះក្រុមគ្រួសារសព។

ជាមួយនេះដែរក្រុមគ្រួសារសពបានសម្តែងនូវអំ ណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់គឹតគូរពីសុខទុក្ខនិងការលំបាករបស់ក្រុមគ្រួសារសមាជិកសមាគមមិត្តគរបាលជាតិកម្ពុជាពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃសមាគមមិត្តនគរបាលជាតិកម្ពុជា៕ សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *