ផ្លូវក្រវ៉ាត់ព្រំដែនប្រវែងជិត៦គីឡូម៉ែត្រតភ្ចាប់ពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃ អាជ្ញាធរក្រុងប៉ោយប៉ែតជួសជុលចាក់ថ្មម៉ិចជូនពលរដ្ឋប្រើប្រាស់ខែវស្សា

បន្ទាយមានជ័យ៖ ផ្លូវក្រវ៉ាត់ព្រំដែនប្រវែង៦គីឡូម៉ែត្រ ​តភ្ជាប់ពីផ្លូវជាតិលេខ៥ ចំណុចភូមិរតនសុខសាន្ត សង្កាត់និមិត្តក្រុងប៉ោយប៉ែត តភ្ជាប់ទៅផ្លូវជាតិលេខ៥៩ដេ ក្នុងសង្កាត់ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតចុះធ្វើផ្លូវក្រាលគ្រោះថ្មម៉ិចជូនប្រជាពលរដ្ឋប្រើប្រាស់ធ្វើដំណើរមានភាពងាយស្រួលក្នុង ខែវស្សានេះដែលចុះធ្វើនៅថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២០។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ផ្លូវប្រវែងជិត៦គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ដែលខូចខាត មានភ្លៀងស្អិត បើបករទៅមុខមិនរួច ត្រូវបានចាក់ថ្មម៉ិចសម្រួលចរចរណ៍ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខែវស្សានេះ ត្រូវចំណាយថវិកាសរុបប្រមាណជាង៨ម៉ឺនដុល្លារអាមេរិក។ លោកបានបញ្ជាក់ថា ផ្លូវនេះពិតជាសារសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋធ្វើដំណើរ ទៅធ្វើការរោងចក្រ អាចធ្វើឆ្លងកាត់ពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃចំណេញពេលវេលាបើកបរ ហើយក៏ជួយផ្តល់ភាពងាយស្រួលសំរាប់ប្រជាកសិករដឹកបន្លែ និងកសិផលទៅទីផ្សារផងដែរ។

លោកបញ្ជាក់ប្រាប់ថា នៅពេលដែលផ្លូវធ្វើរួចរាល់ អាជ្ញាធរភូមិត្រូវធ្វើយ៉ាងណាទប់ស្កាត់រថយន្តធំៗ ដូចជារថយន្តដឹកដី និងដឹកទំនិញ នៅពេលផ្លូវនៅសើមជ្រាយ ឬមេឃកំពុងភ្លៀង ហាមមិនឲ្យឆ្លងកាត់នោះឡើយ ដើម្បីថែរក្សារផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានយូរ។

គួរបញ្ជាក់ថា ផ្លូវខាងលើនេះ ត្រូវបានអាជ្ញាធរក្រុង និងសប្បុរសជនធ្វើចាក់ថ្មម៉ិចជារៀងរាល់ឆ្នាំ តែត្រូវបានខូចខាតឡើងវិញដោយសារមានរថយន្តដឹកដីច្រើន ដែលតំបន់នេះ កំពុងតែអភិវឌ្ឍន៍៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *