​បុរសម្នាក់ទើបចេញពី ពន្ធនាគារមិនបាន ប៉ុន្មានផងចាប់ផ្តើម លួចបន្តត្រូវនគរបាល ចាប់បញ្ជូនទៅដេក គុកវិញ

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ដៃជាប់ខ្នោះ ដៃហើយនៅមុខ ញញឹមទៀតព្រោះ បុរសនេះធ្លាប់ជាប់ ពន្ធនាគារចេញមកមិន បានប៉ុន្មានផងចាប់ផ្តើម លួចបន្តត្រូវនគរបាលចាប់បាន នៅរសៀលថ្ងៃទី២៦ខែសីហា ឆ្នាំ២០២០ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រើន កុក ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។

នគរបាលបានបញ្ជាក់ ឲ្យដឹងបន្តថានៅពេលកើត ហេតុនេះជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួច យកមកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ  1B.6687 ​ ជារបស់ឈ្មោះ សេង គីហ៊ាង ភេទប្រុសអាយុ៦០ឆ្នាំ ស្នាក់នៅបូរីដួងចាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលបានឲ្យដឹងទៀត ថាតាមបណ្តឹងរបស់ជនរង គ្រោះបានរៀបរាប់ថានៅ យប់ថ្ងៃទី២៣ខែសីហា  ឆ្នាំ២០២០ គាត់បាន មកពីផឹកស្រា ក៏ទុកម៉ូតូ នៅមុខផ្ទះ ដោយភ្លេចដកកូនសោរ លុះព្រឹកឡើងក៏បាត់ម៉ូតូ។

ក្រោយពីទទួលបណ្តឹង ពីជនរងគ្រោះ កម្លាំងនគរបាលក្រុង បានធ្វើការស្រាវជ្រាវ និង សហការជាមួយកម្លាំងនគរបាល ស្រុកក្រឡាញ់ ខេត្ត សៀមរាប ឈានដល់ការ ចាប់ឃាត់ខ្លួនជនសង្ស័យ កំពុងយកម៉ូតូទៅលក់។

លោកវរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យ នគរបាលកំរិតស្រាល បានឲ្យដឹងដែរថានៅ ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាព ថារូបគេពិតជាបានលួច យកម៉ូតូនោះមែន គេបានដើរលេង ឃើញម៉ូតូទុកចោល នៅមុខផ្ទះ ដោយមានកូនសោរ ស្រាប់ក៏លួចជិៈយក លក់នៅខេត្តសៀមរាប  ពេលជិៈដល់ស្រុក ក្រឡាញ់យកទៅលក់ ចំនួន៥.០០០បាត ពេលនោះអ្នកទិញ គេសួររកកាតគ្រី ខ្លួនថាគ្មាន មួយសន្ទុះក្រោយមក ក៏ត្រូវនគរបាលស្រុក ក្រឡាញ់ចាប់ខ្លួនតែម្តង ។

ជនសង្ស័យ រូបនេះធ្លាប់ជក់ថ្នាំញៀន ១០ឆ្នាំមកហើយ និងធ្លាប់ជាប់ពន្ធ នាគារ៥ខែផងដែរពី បទលួចម៉ូតូ៣គ្រឿងយក ទៅលក់ពេលចេញមក វិញនៅតែមិនរៀង ចាលបន្តលួចដដែល។

ជនសង្ស័យក្រោយពី ធ្វើកំណត់ហេតុហើយ ត្រូវបានកម្លាំងនគរ បាលជំនាញព្រហ្មទណ្ឌ កំរិតស្រាល បានរៀប​ ចំសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់  ចំណែកម៉ូតូបាន ប្រគល់ជូនម្ចាស់ដើមវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *