រដ្ឋបាលខេត្តកំពត ទទួលជួបគណៈកម្មការទី២នៃរដ្ឋសភា ស្វែងយល់ សភាពការណ៍ ទូទៅនិងបញ្ហា ប្រឈមនៃជំងឺកូវីដ១៩

(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០​ លោក ជាវ តាយ អភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ បានទទួលជួបសំណេះ សំណាលជាមួយ គណប្រតិភូ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ហៅថា (គណៈកម្មការទី២) នៃរដ្ឋសភា ដែលដឹកនាំដោយ លោកកិត្តិ សេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ រួមនិង លោក លោកស្រីអនុប្រធាននិងសមាជិក សមាជិកាគណៈកម្មការ និង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គសវនកររង នៃអាជ្ញាធរ សវនកម្មជាតិផងដែរ។

កិច្ចជំនួបនេះគឺក្នុងគោល បំណងស្វែងយល់ ទាក់ទងសភាពការណ៍ទូទៅ បញ្ហាប្រឈម និងទិសដៅរបស់ខេត្ត ដែលពាក់ព័ន្ធនឹង ការទទួលខុសត្រូវ លើវិស័យទទួល បន្ទុករួម របស់គណកម្មការទី ២ នៃរដ្ឋសភា មានការងារ ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ពិសេសពីបញ្ហា ប្រឈមនៃការរីករាល ដាលជំងឺកូវីដ-១៩។

លោក ជាវ តាយ អភិបាលខេត្តកំពត បានជម្រាបជូនគណៈ ប្រតិភូនៃគណៈកម្មការទី២រដ្ឋសភា អំពីសភាពការណ៍ទូទៅ ទាំងការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សង្គម ការងារសេដ្ឋកិច្ច ការងារ បង្ការទប់ស្កាត់និង ការដោះស្រាយបញ្ហាការ រីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តកំពត ទទួលលទ្ធផលនិងមាន លក្ខណៈល្អប្រសើរ។

លោកអភិបាលខេត្តបាន បន្តឲ្យដឹងទៀតថា បើទោះបី បញ្ហាជំងឺកូវីដ១៩ មានការរាត ត្បាតជាសកល ប៉ុន្តែបញ្ហាគ្រប់គ្រង ចំណូលសម្រាប់ចូល ថវិកាជាតិ ខេត្តកំពត មានលក្ខណៈល្អ ប្រសើរមិនមានការ ថយចុះដែលធៀបទៅ និងផែនការប្រចាំឆ្នាំឡើយ។

រីឯបញ្ហាទេសចរណ៍ ក៏នៅតែមានភ្ញៀវ ជាតិ អន្តរជាតិ មកទស្សនា សម្រាកកម្សាន្ត យ៉ាងច្រើនកោះករ  រៀងរាល់ថ្ងៃឈប់ សម្រាកឬថ្ងៃបុណ្យផ្សេងៗ ប្រៀបធៀបទៅនឹង ខេត្តមួយចំនួននៃប្រទេសកម្ពុជា។

ចំណែកឯ ការបង្ការទប់ស្កាត់ និងការដោះស្រាយ បញ្ហាជំងឺកូវីដ១៩ ខេត្តកំពត ទាំងថ្នាក់ដឹកនាំ ខេត្តនិងអាជ្ញាធរសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ សប្បុរសជននានារួម នឹងប្រជាពលរដ្ឋ និងក្រោមការជួយឧបត្ថម្ភគាំ ទ្រពីរាជរដ្ឋាភិបាល ខេត្តកំពតបានដោះ ស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព មិនមានការរីករាលដាល ឆ្លងដល់សាគមន៍ ឬប្រជាពលរដ្ឋណាម្នាក់ អត់បាយឬ ស្លាប់ដោយសារជំងឺកូវីដ១៩ជាសកលនេះឡើយ។

មានប្រសាសន៍ ក្នុងឱកាសជួបជា មួយអភិបាលខេត្ត ថ្នាក់ដឹកនាំនិង មន្ត្រីពាក់ព័ន្ធ និងក្នុងឱកាសការអញ្ជើញចុះ ជួបស្វែងយល់ជាមួយ នឹងមន្ត្រីនៃទីថ្នាក់ ការច្រកទ្វារ ព្រំដែន អន្តរជាតិព្រែកចាក ខេត្តកំពតផងដែរ។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ ទី២នៃរដ្ឋសភា ក៏បានកោតសរ សើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធ ផលនៃកិច្ចខិតខំប្រឹង ប្រែងបានយ៉ាងល្អប្រសើរ របស់រដ្ឋបាលខេត្ត ក៏ដូចជាទីស្នាក់ការច្រក ទ្វារព្រំដែនអន្តរជាតិ ព្រែកចាកខេត្តកំពត ។

ដែលក្នុងនោះពាក់ព័ន្ធ ការងារសន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈសង្គមនៅក្នុង ខេត្តនិងតាមព្រំដែនកម្ពុជាវៀតណាម ព្រមទាំងការងារសេដ្ឋកិច្ច បញ្ហាប្រឈមនិងការដោះ ស្រាយការបង្ការទប់ស្កាត់ ជំងឺកូវីដ១៩បានយ៉ាង ល្អនឹងមានប្រសិទ្ធភាព។

ដោយរក្សានិងការគ្រប់ គ្រងបានលំនឹងនូវប្រភព ចំណូលចូលថវិកាជាតិ និងការបង្ការទប់ ស្កាត់ការរីករាលដាលជំងឺកូវីត១៩ មិនមានការឆ្លងនៅ ក្នុងសហគមន៍ឡើយ ព្រមទាំងបានដោះ ស្រាយជីវភាពជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា មិនមានប្រជាពល រដ្ឋណាម្នាក់ស្លាប់ ឬដោយអត់អាហារ ក្នុងដំណាក់កាលដែលពិ ភពលោកជួបវិបត្តិ បញ្ហាជំងឺកូវីដ១៩នេះឡើយ។

លោកកិត្តិសេដ្ឋាបណ្ឌិតជាម យៀប ក៏បាន ស្នើដល់រដ្ឋបាលខេត្ត ក៏ជាថ្នាក់ដឹកនាំ មន្ត្រីគ្រប់មន្ទីរស្ថាប័ន ក្នុងខេត្តទាំងអស់ បន្តយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ ខ្លួនឲ្យបានកាន់តែល្អប្រសើរ ថែមទៀត ពិសេសសាមគ្គីគ្នា ឲ្យបានកាន់តែរឹងមាំថែម ទៀតក្នុងកិច្ចការអនុវត្តការងារ ដោយផ្អែកលើគោល ការណ៍ណែនាំរបស់រាជ រដ្ឋាភិបាលនិងស្របតាម លក្ខណៈច្បាប់ ដើម្បីការដោះស្រាយ និងជំរុញការអភិវឌ្ឍបម្រើ ប្រទេសជាតិនិងប្រជាជន រស់នៅប្រកបប ដោយសុខដុមរមនាប ន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *