​នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច បង្ក្រាបរថយន្តដឹក សត្វមាន់រស់ចំនួន ៥៨៥ក្បាល ដែលលួចនាំចូលពីថៃ ដោយខុសច្បាប់

(ខេត្តបន្ទាយមានជ័យ)៖ សត្វមាន់រស់ចំនួន៤៥តាកា ស្មើនិង ចំនួន៥៨៥ក្បាល ដែលឈ្មួញលួចនាំចូល ពីប្រទេសថៃ ដោយខុសច្បាប់ ក្រោយពីកម្លាំង នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ បានធ្វើការឃាត់ចាប់ យកមកស្នងការដ្ឋាន នៅថ្ងៃទី២០ខែសីហាឆ្នាំ២០២០ បានប្រគល់សត្វ មាន់ទាំងនោះ ទៅមន្ត្រីជំនាញពេទ្យសត្វ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ ។

លោកវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ដោយអនុវត្តតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ ក្នុងការទប់ស្កាត់នូវ រាល់បទល្មើសឆ្លង ដែនខុសច្បាប់ ពិសេសរាល់ទំនិញ ចំណីអាហារដែលច្បាប់ ហាមឃាត់ ជាលទ្ធផល នៅវេលាម៉ោង៣ ទាបភ្លឺ ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំង នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចចំនួន៣នាក់ បានធ្វើការស្ទាក់ឃាត់ រថយន្តម៉ាក SANG YONG ISTANA ​ពណ៌ស០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ  2W-0430 ​នៅចំណុចភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបើកបរ ដោយឈ្មោះ វ៉េត វ៉ាត់ ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបររត់ឡានឈ្នួល រត់តាក់ស៊ី លំនៅភូមិខ្លាងាប់ ឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានដឹកសត្វមាន់ រស់នាំចូលពីប្រទេស ថៃដោយខុសច្បាប់ យកមកកាន់ស្នងការដ្ឋាន ដើម្បីសួរនាំ និងត្រួតពិនិត្យ ។

លោនាយរងការិយាល័យ បានបញ្ជាក់ថាឆ្លងតាម ការសាកសួរចម្លើយ ឈ្មោះ វ៉េត  វ៉ាត់ ជាអ្នកបើកបររថយន្ត បាននិយាយថា គាត់គ្រាន់តែស៊ីឈ្នួល ដឹកសត្វមាន់រស់ ឲ្យឈ្មោះ នី ភេទប្រុសអាយុ ២៧ឆ្នាំ នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយផ្ទេរចេញ ពីរថយន្តថៃ ត្រង់ចំណុចច្រករបៀង សេះងាប់ ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយក្នុង១ជើង បានតម្លៃ៤០ម៉ឺនរៀល ដឹកដល់ ខេត្តសៀមរាប ។

បើតាមចម្លើយរបស់ឈ្មោះ ផល  ម៉ាស់ ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិបឹងបេង ឃុំ បឹងបេង ស្រុកម៉ាឡៃ បានឲ្យដឹង ថាខ្លួនគ្រាន់តែជាមេការ មើលការខុសត្រូវឲ្យឈ្មោះ នី ជាម្ចាស់មាន់ តែប៉ុណ្ណោះ ដោយក្នុង១ជើង ម្ចាស់មាន់គាត់ឲ្យតម្លៃ ៥ម៉ឺនរៀល ធ្វើជាមេការនេះ២០ជើង រាល់ការដឹកពុំមាន លិខិតស្នាមអ្វីទេ ។

លោកវរសេនីយ៍ទោ យឹម នី បានបញ្ជាក់បន្តថា ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត នគរបាលជំនាញបាន ប្រគល់សត្វមាន់ទាំង អស់នេះទៅមន្ត្រីជំនាញ ពេទ្យសត្វខេត្ត ។

បើតាមការឲ្យដឹងពី មន្ត្រីពេទ្យសត្វខេត្ត បានបញ្ជាក់ប្រាប់ថា សត្វមាន់រស់ទាំងអស់នេះ គឺជំនាញ ពេទ្យយកទៅធ្វើ ការពិនិត្យរកជម្ងឺ ដោយយកសំណាក សត្វមាន់ទាំងអស់ ផ្ញើទៅនាយកដ្ឋាន ដើម្បីស្រាវជ្រាវរកជម្ងឺ បើសិនជាលទ្ធផល នៃការពិនិត្យនោះ អវិជ្ជមាន សមត្ថកិច្ចជំនាញធ្វើការ ផាកពិន័យតាមច្បាប់ តែបើសិនជា ការពិនិត្យនោះលទ្ធផលវិជ្ជមានមន្ត្រី ជំនាញនឹងស្នើសុំគោល ការណ៍ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ធ្វើការបំផ្លាញចោល ឯម្ចាស់មាន់មន្ត្រីជំនាញ រៀបចំសំណុំរឿងអនុវត្ត តាមនិតិវធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *