ស្ត្រីពោះធំរកឆ្លងទន្លេរ ទាំងកណ្តាលអាធ្រាត ត្រូវកម្លាំងនគរបាល ស្រុងអូរយ៉ាដាវ ជួយសង្គ្រោះនិង ដឹកជញ្ជូន ទៅកាន់មណ្ឌល សុខភាពអូរយ៉ាដាវ ដោយសុវត្ថិភាព

(ខេត្តរតនគីរី)៖ស្ត្រីជនជាតិដើម ភាគតិចម្នាក់ឈឺពោះ ឆ្លងទន្លេរទាំងកណ្តាលអាធ្រាត ត្រូវបានលោកវរ សេនីយ៍សូយសំណាង អធិការនគរបាល ស្រុកអូរយ៉ាដាវ រួមទាំងកម្លាំងនគរបាល ក្រោមឳវាបានយក រថយន្តនិងដឹកបញ្ជូន យកទៅកាន់មកមណ្ឌល សុខភាពអូរយ៉ាដាវ បានទាន់ពេលវេលា កាលពីយប់ រំលងអាធ្រាតនា ថ្ងៃទី១៥ខែសីហាឆ្នាំ ២០២០វេលាម៉ោង ២៣និង៥៣នាទី ស្ថិតក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុក អូយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបានប្រាប់ស្ត្រី ឈឺពោះឆ្លងទន្លេរដែល ត្រូវបានកម្លាំងនគរបាល ស្រុកអូរយ៉ាដាវជួយ សង្គ្រោះនិងដឹក យកទៅកាន់មណ្ឌល សុខភាពអូរយ៉ាដាវ មានឈ្មោះ រចំ ចាប អាយុ ១៩ឆ្នាំ ជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិគងធំ ឃុំប៉ាតេ ស្រុក អូយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ អោយដឹងថា មុនពេលកើត ហេតុស្ត្រីពោះធំខាង លើបានឈឺពោះរកឆ្លង ទន្លេរត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ រាយការមកអធិការរដ្ឋាន នគរស្រុកអូរយ៉ាដាវ ដោយតំបន់ពួកគាត់ រស់នៅខ្វះខាត នៅមធ្យោបាយ ធ្វើដំណើរហើយ យប់អាធ្រាតទៀត ភ្លាមៗនោះ លោកវរសេនីយ៍ សូយ សំណាង អធិការ ស្រុកអូរយ៉ាដាវ រួមទាំងមន្ត្រីនគរ បាលក្រោមឳវ៉ាតម្នាក់ បានបើករថយន្តនិង បានដឹកស្ត្រីពោះធំ រកឆ្លងទន្លេរ ទៅដល់មណ្ឌល សុខភាពអូរយ៉ាដាវ ដោយសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា ក្នុងខែសីហាឆ្នាំ២០២០ គិតត្រឹមថ្ងៃទី១៥ កម្លាំងនគរបាលនៃ អធិការនគរបាល ស្រុកអូរយ៉ាដាវ បានចុះជួយស្ត្រី មានផ្ទៃពោះនិងគ្រប់ ខែឆ្លងទន្លេរបាន ចំនួន៤នាក់ហើយនិង បានដឹកបញ្ជូនមក កាន់មកមណ្ឌល សុខភាពអូរយ៉ាដាវ ដោយសុវត្ថិភាពទាំង ម្តាយនិងកូនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *