សង័្សយចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួនក្រោយធ្វើ សកម្មភាពលួចទ្រព្យ សម្បត្តិ​ពលរដ្ឋនៅស្រុក

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសនឃស្នងការ នគរបាលខេត្ត បាត់ដំបងបានចុះ បង្ក្រាប់ករណី លួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋនិងឃាត់ខ្លួន បានជនសង្ស័យបាន ៣នាក់កាលពីរ សៀល ថ្ងៃទី១៦ខែសីហាឆ្នាំ ២០២០នៅចណុចបន្ទប់ ជួលមួយកន្លែងស្ថិតក្នុ ងភូមិកម្មករសង្កាត់ ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យទាំ ង៣នាក់ដែលកម្លាំង នគរបាលឃាត់ខ្លួន បានទី១ ឈ្មោះ លី រ៉នី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ ទី២ឈ្មោះ សុវណ្ណ តុលា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ទី៣ឈ្មោះ វឿត សូរិយា ហៅ តូយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលបានឆែកឆេរនិងដកហូតបាន ម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ ស ស៊េរីឆ្នាំ ២០២០ លេខតួ 8158831 លេខម៉ាស៊ីន 8158831 ពាក់ស្លាកលេខ បាត់ដំបង 1AH-7255 គ្រែ ចំនួន ០២ និងតុ បេង ចំនួន ០១។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ លី រ៉នី បានធ្វើសកម្មភាព កាត់សោរ ទ្វារផ្ទះ គេនិងចូល យកទ្រព្យសម្បត្តិ ( គ្រែ ) តែម្នាក់ឯង ដែលជារបស់ ជនរងគ្រោះឈ្មោះ ហែ រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ នៅ ចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យខាង លើរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមក កាន់ការិយាល័យ ជំនាញស្នងការ នគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការ និងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅ សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *