ផឹកស៊ីស្រវឹងឈ្លោះ ប្រកែកគ្នាបង្កជាអំពើ ហឹង្សាយកកំបិតចាក់ ទៅលើបុរសម្នាក់ បណ្តាលអោយស្លាប់!

(ខេត្តបាត់ដំបង)៖ បុរស២នាក់បាននាំ គ្នាផឹកស៊ីឡើងស្រវឹងជោគជាំក៏បានឈ្លោះប្រកែកសម្តីគ្នាបង្ករជាអំពីហឹង្សាបណ្តាលអោយបុរសម្នាក់បានស្លាប់ភ្លាមៗខណះពេលបញ្ជូនទៅដល់មន្ទីពេទ្យហេតុការនេះកើតឡើងកាលពីព្រលប់ថ្ងៃទី១៥ខែសីហាឆ្នាំ២០២០វេលាម៉ោង១៩និង៤០នាទីនៅចំណុចក្រុមទី០៨ស្ថិតក្នុងភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

បើយោងតាមរបាយ ការសមត្ថកិច្ចនគរ បាលស្រុកសំឡូតអោយដឹង ថាករណីខាងលើនេះ បង្ករឡើងដោយ ជនសង្ស័យឈ្មោះ សុខភេទប្រុសអាយុ៣៣ឆ្នាំចំណែកជនរងគ្រោះមានឈ្មោះសេង គឹមលី ភេទប្រុស អាយុ ៣៥ ឆ្នាំអ្នកទាំង២រស់នៅក្នុងភូមិកើតហេតុខាលើ។

សមត្ថកិច្ចបានអោយ ដឹងទៀតថាករណីបង្ករ អោយមនុស្សស្លាប់ នេះបណ្តាលមកពី ជនសង្ស័យនិង ជនរងគ្រោះ បានផឹកស្រាស្រវឹង និងបានឈ្លោះប្រកែក គ្នាបណ្តាលអោយជង សង្ស័យឈានដល់ ចាក់ជនរងគ្រោះ ចំនួន២កាំបិតចំក្បាល ពោះជនរគ្រោះ បណ្តាលអោយស្លាប់ ភ្លាមៗខណះពេល បញ្ជូនទៅដល់ បន្ទីពេទ្យខេត្ត បាត់ដំបង។

បច្ចុប្បន្នជនសង្ស័យត្រូវ បានកម្លាំងនគរបាល ស្រុកសំឡូតឃាត់ ខ្លួននិងបញ្ជូនមក កាន់ស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តរ ទៅតាមនិតិវិធីច្បាប់ ចំណែកសាកសពជន រងគ្រោះក្រោយ ពីកម្លាំងជំនាញបាន ពិនិត្យរួចរាល់ក៏ ប្រគល់ជូនសាច់ញាតិ ជនរងគ្រោះដើម្បីយក ទៅធ្វើបុណ្យតាម ប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *