សមត្ថកិច្ចចុះបង្ក្រាប គ្រឿងញៀន បាន​០២​ករណី ផ្សេងគ្នានិង​ ឃាត់មុខជនសង្ស័យបាន​ ០៩នាក់​ រួមជា​មួយវត្ថុ តាងមួយចំនួន​

(ខេត្តកំពង់ស្ពឺ​)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃ អធិការរដ្ឋាននគរ បាលស្រុកឧដុង្គ ក្រោមការដឹកនាំ ដោយលោក វរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាល ស្រុកសហការជាមួយ កំលាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបបាន ករណីគ្រឿងញៀន២ ផ្សេងគ្នាកាលពីរសៀល ថ្ងៃទី១៥ខែសីហា ឆ្នាំ២០២០វេលាម៉ោង ១៦និង៣០នាទីក្នុង ភូមិសាស្ត្រឃុំយុទ្ធសាមគ្គី ស្រុ​កឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនិច្ចបានប្រាប់ អោយដឹងថាករណីទី១ នៅចំណុចផ្ទះរបស់ឈ្មោះ ស៊ុន រិទ្ធ​ភេទ​ប្រុ​ស អាយុ៤១ឆ្នាំ ស្ថិតនៅភូមិរូង​ ឃុំយុទ្ធសាមគ្គី ស្រុ​កឧដុង្គ ជាក់ស្តែង​សមត្ថកិច្ច ​ឃាត់​មុខសញ្ញា ស​ង្ស័​យចំនួន០៥នាក់ ទី១ឈ្មោះ ស៊ុន រិទ្ធ​ ជាម្ចាស់​ទីតាំង ខាងលើ ទី២ឈ្មោះ ឃី សុភ័ស្ស​ ភេទប្រុស អាយុ២២ឆ្នាំ​ ទី៣ឈ្មោះ ខេង សំបូរ​ ភេទប្រុស អាយុ២៥ឆ្នាំ ​រស់នៅភូមិត្រពាំងឈើនាង​ ឃុំពើក ស្រុកអង្កស្នួល​ ខេត្តកណ្តាល ទី៤ឈ្មោះ វ៉ាត ទី​ ភេទប្រុស អាយុ២៤ឆ្នាំ និងទី៥ឈ្មោះ ណាត ណាង​ ភេទប្រុស អាយ២៥ឆ្នាំ​រស់នៅភូមិរាំងទេ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។

ករណីខាងលើនេះ សមត្ថកិច្ច​ធ្វើការ ​ឆែកឆេររកឃើញ ម្សៅក្រាមព​ណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន​ ​១៧​កញ្ចប់ ​(១៦តូច​០១មធ្យម)​ ទូរស័ព្ទដៃចំនួ​ន០៩គ្រឿង ថង់សំរាប់ច្រកគ្រឿង ញៀនមួយចំនួ​ន​ និងឧបករណ៍ ​កែច្នៃ​សំរាប់​ប្រើប្រាស់ ​គ្រឿងញៀនមួយចំនួន​ ។

ករណី២​ នៅថ្ងៃខៃឆ្នាំដដែល​ វេលាម៉ោង​១៧និង ​០​០នាទី នៅចំនុចផ្ទះ របស់ឈ្មោះ នី ស្រីពៅ​ ភេទ​ស្រី អាយុ២០ឆ្នាំ ស្ថិតនៅភូមិរាំងទេ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ​ បន្ត​ឃាត់មុខសញ្ញា សង្ស័យចំនួន០៤​នាក់ទី១ឈ្មោះ នី ស្រីពៅ​ ជាម្ចាស់​ទីតាំងខាងលើ ទី២ឈ្មោះ ម៉ន គង់​ ភេទប្រុស អាយុ២៨ឆ្នាំជាប្តី ទី៣ឈ្មោះ ផល សុជា​ ភេទប្រុស អាយុ១៩ឆ្នាំ​រស់នៅភូមិរូង ឃុំយុទ្ធសាមគ្គី ​ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី៤ឈ្មោះ ធុក ប៉ង​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ​រស់នៅ​ភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ជាក់ស្ដែងធ្វើការ​ ​ឆែកឆេរ​រក ឃើញ​ម្សៅ​ក្រាម ​ពណ៌​ស​សង្ស័យ ​ជា​គ្រឿងញៀន ចំនួន០៩កញ្ចប់តូច​ ,​ ទូរស័ព្ទដៃ​០៣​គ្រឿង និងឧបករណ៍​កែច្នៃសំរាប់ ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។​

បច្ចុប្បន្ន​មុខសញ្ញា ​ជនសង្ស័យ​ពាក់ព័ន្ធ​ ករណី​ជួញដូរ​ រក្សាទុក​សារធាតុ​ញៀន​ និងផ្ដល់ទីតាំងឱ្យ ប្រើប្រាស់គ្រឿងញៀន​ ត្រូវបានកម្លាំងនគរបាល ជំនាញបានកសាង សំណុំរឿង​ ប​ញ្ជូន​ទៅកាន់ ​អយ្យការ​ អមសាលា ​ដំបូងខេត្ដកំព​ង់​ស្ពឺ​ ដើម្បីចាត់ការ​ តាមនីតិវិធី​បន្ដ​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *