មណ្ឌលកុមាកំព្រាក្នុង សេក្តីសង្ឃឹមថ្មីបាន ទទួលអំណោយ មានឧបភោគនិងបរិភោគ ពីសមាជិកក្រុមហ៊ុន OPPO ហាងទូរស័ព្ទដៃហុង ណើនហាងលក់ ទូរស័ព្ទដៃយុវវ័យតាម រយះក្រុមប្រឹក្សាខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ មណ្ឌលកុមាកំព្រាក្នុង សេក្តីសង្ឃឹមថ្មី ស្ថិតក្នុងភូមិ រោងគោដើម ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាមណ្ឌលនៅ ឆ្ងាយក្នុងចង្កាត់មាត់ ញកឆ្ងាយពីទីរួមខេត្ត បានទទួលអំណោយ មានគ្រឿងឧបភោគនិង បរិភោគពីសមាជិក ក្រុមហ៊ុន OPPO ហាងទូរស័ព្ទដៃ ហុងណើនហាងលក់ ទូរស័ព្ទដៃយុវវ័យ តាមរយះក្រុមប្រឹក្សា ខេត្តនៅព្រឹក ថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២០ ដោយមានការចូលរួម លោកចៅម៉ី មេឃុំ ចំណោម លោកភឿកចំរ៉ា ប្រធានមណ្ឌល និងក្រុមកាងារអម ដំណើរជា ច្រើននាក់ទៀត។

តាមការអះអាងរបស់ លោកប្រធានមណ្ឌល ឈ្មោះ ភឿក ចំរ៉ា បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថាមណ្ឌល កុមាកំព្រាក្នុងសេក្តី សង្ឃឹមថ្មីដែលលោក កាន់កាប់នេះមាន កុមារចំនួន៤៣នាក់ មកពីខេត្តចំរុះ  ក្នុងនោះមាន កុមារងាយរងគ្រោះ កុមារកំព្រាឪពុកម្តាយ និងកុមារបោះបង់ មណ្ឌលនេះបាន បង្កើតឡើងក្នុងរយះ ពេល១៨ឆ្នាំមកហើយ កន្លងមកមានការឧប្ថម្ភ តាមរយះជំនួយ អ្នកស្រុកក្រៅ ក្នុងនោះមណ្ឌល មានការឧបត្ថម្ភការហូប ចុកការសិក្សាដល់ ប្អូនៗឲ្យបានរៀន ចប់ចុង ចប់ដើម ទោះបីកំពុងមានជួប ប្រទះនូវជម្ងឺ កូវីដ .១៩យ៉ាងណាក្តី។

លោកចៅម៉ី មេឃុំ ចំណោម បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា មណ្ឌលកុមាកំព្រាក្នុង សេក្តីសង្ឃឹមថ្មី នេះកើតឡើងក្នុង រយះពេលជិត ២០ឆ្នាំមកហើយក្នុង នោះមានការឧបត្ថម្ភ ពីក្រៅប្រទេសជន ជាតិអាមេរិកកាំង មានការហូបចុក និងសម្ភារៈសិក្សា ក្នុងការរៀនសូត្រ ចេះតែរស់រៀងមក រហូតមកដល់ថ្ងៃ នេះដោយសារជំងឺ កូវីដ19 រាតត្បាត់ពេញ ពិភពលោកពិសេស កម្ពុជាធ្វើឲ្យមណ្ឌលកុមារ កំព្រានេះជួបប្រទះកាខ្វះ ខាតយ៉ាងខ្លាំ ក្នុងការហូចចុក សម្ភារះសិក្សាជាដើម។

លោកប្លន់ វាសនា សមាជិកក្រុម ប្រឹក្សាខេត្តបាន ប្រាប់ឲ្យដឹងថា គាត់ជាកូនកំព្រា ១រូបដែរតែរូបគាត់ត ស៊ូជំនាសឧបសគ្គខិត ខំព្យាយាមសិក្សារៀន សូត្ររហូតដល់ក្លាយ ខ្លួនជាមន្ត្រីមួយរួបបំរើការ ងារក្នុងក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ ដល់សព្វថ្ងៃនេះ។

លោកបានបន្តឲ្យដឹង ទៀតថាលោកចង់ ឲ្យប្អូនៗកុមារកំព្រា ទាំង៤៣រូបនោះយក គំរូតាមលោកសេចក្តី ព្យាយាមគង់តែបាន សម្រេចក្នុងនោះលោក បានឲ្យកុមារទាំងអស់ នោះជាងឲ្យឆ្ងាយពី គ្រឿងញៀនកុំ ប្រព្រឹត្តនាំឲ្យមាន វិប្បដិសារី។

ក្នុងនោះសមាជិកក្រុមហ៊ុន OPPO ហាងទូរស័ព្ទដៃ ហុងណើនហាងលក់ ទូរស័ព្ទដៃយុវវ័យ បានប្រាប់ឲ្យដឹងថា ក្នុងនាមក្រុមលោក ជាសប្បុរសជនបាន ជួយធ្វើការឧបត្ថម្ភ ដល់មណ្ឌលកុមា កំព្រាក្នុងសេក្តី សង្ឃឹមថ្មីនេះជារបស់ តិចតួចទេតែនេះ ជាទឹកចិត្តរបស់ក្រុម លោកអាចជួយបាន ប៉ុន្មានយកប៉ុណ្ណឹងមិន ប្រកាន់និន្នាកាន យោបាយឡើយ។

គួរបញ្ជាក់ផងដែរ ថាក្រុមរបស់លោក បានយកអំណោយ ឧបត្ថម្ភដល់មណ្ឌល កុមារកំព្រារក្នុងសេក្តី សង្ឃឹមថ្មីនេះរួមមាន អំណោយរួមមាន មីចំនួន ១២កេះ ត្រីខចំនួន ២០យួរ ទឹកស៊ីអ៊ីវចំនួន ១០យួរ ទឹកសុទ្ធ ចំនួន២០យួរ អង្ករ ២០០គីឡូ និងប្រាក់ឧបត្ថម្ភ ចំនួន៨០០.០០០ រៀលបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *