សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិចិនដែលរស់នៅខុសច្បាប់ ២២នាក់ខណះពេលសមត្ថកិច្ចចុះឆែកឆេរសណ្ឋាគារមួយកន្លែង

ខេត្តមណ្ឌលគិរី៖យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចជំនាញបានអោយសារព័ត៌មានដឹងថា សណ្ឋាគារមួយកន្លែងក្នុងខេត្តមណ្ឌលគិរី ត្រូវបានត្រូវបានឆែកឆេរឃាត់ខ្លួនជនជាតិចិន ដែលចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ចំនួន ២២នាក់ ខណៈ១៩នាក់ គ្មានលិខិតឆ្លងដែន ។ នៅវេលាម៉ោង ០៨នឹង៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលបណ្តាញព័ត៌មានទទួលបាន ឲ្យដឹងថា កម្លាំងផ្នែកអន្តោប្រវេសន៍ បានសហការជាមួយផ្នែកសន្តិសុខ និងកម្លាំងអធិការដ្ឋាន នគរបាលក្រុងសែនមនោរម្យ ដោយមានការសម្រស់សម្រួលពីលោកលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ធ្វើការឆែកឆេរសណ្ឋាគារមណ្ឌលគិរី ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ក្នុងនោះកម្លាំងសមត្ថកិច្ច បានរកឃើញជនជាតិចិនចំនួន ២២នាក់ មានលិខិតឆ្លងដែនចំនួន០៣នាក់និងគ្មានលិខិតឆ្លងដែនចំនួន១៩នាក់។សមត្ថកិច្ចបានបញ្ជាក់ឲ្យសារព័ត៌មានដឹងថាវត្ថុតាងដកហូតរួមមាន៖
១,កុំព្យូទ័រ ចំនួន ៣៤គ្រឿង
២,Laptop ចំនួន ០៦គ្រឿង
៣, USB Flash Drive ចំនួន ០៩គ្រឿង
៤,ស៉ីមទូរស័ព្ទមិនទាន់ប្រើ (មិត្តហ្វូន ១២០) (សែលខាត ០៨) (មិនមានឡូហ្កូ ៤៤)
៥,ក្តារចុចកុំព្យូទ័រ ចំនួន ២៣គ្រឿង
៦,រ៉ូឡូភ្លើង ចំនួន ១៥គ្រឿង
៧, ដុំ Wifi ចំនួន ០៧គ្រឿង
៨,ឆ្នាំងសាកទូរស័ព្ទ មួយចំនួនធំ
៩,ទូរស័ព្ទដៃ ចំនួន ១៣៥គ្រឿង (ថ្មីមិនទាន់ប្រើ ០៨គ្រឿង កំពុងប្រើ ១២៧គ្រឿង)
១០,ប្រាក់ ៤៤៥ដុល្លារអាមេរិក។
បច្ចុប្បន្ន ជនជាតិចិនទាំង ២២នាក់ និងសម្ភារខាងលើត្រូវបានជំនាញយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រងចាំអនុវត្តន៍តាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *