ឃាត់ខ្លួន មន្ត្រី អាវុធហត្ថ ដូនពេញ ម្នាក់បន្ទាប់ពីដក កាំភ្លើងខ្លី វាយ ក្បាល មន្ត្រី យោធា  ម្នាក់ រឿងភ្លើងម៉ូតូចាំងចំភ្នែក 

ខេត្តកណ្ដាល ៖ សេចក្តី រាយ ការ បឋម ឲ្យ ដឹង ថា កាលពី វេលា ម៉ោង ១០ យប់ ថ្ងៃ ទី ១០ ខែកក្កដា ឆ្នាំ ២០២០ មាន ករណី អំពើ ហិង្សា មួយ ចំណុច ភូមិ ស្វាយ ជ្រំ ឃុំ ស្វាយ ជ្រំ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្ដាល រវាង មន្ត្រី យោធា ត្រែទ័ព និង មន្ត្រី កងរាជអាវុធហត្ថ វាយ គ្នា ប ណ្តោ ល ឲ្យ មាន របួស ស្នាម ។

ជន រង គ្រោះ នាក់ ឈ្មោះ លាង សុធី ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ជា មន្ត្រី យោធា ( កងកិត្តិយស ត្រែទ័ព ) មាន ទីលំនៅ ភូមិ ស្វាយ ជ្រំ ឃុំ ស្វាយ ជ្រំ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្ដាល ( របួស បែកក្បាល ១ កន្លែង ) ។

ចំណែក ជនសង្ស័យ ឈ្មោះ ជា សង្ហា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជា មន្ត្រី កងរាជអាវុធហត្ថ ( អង្គភាព កង រាជ អា វុ ហត្ថ ខណ្ឌដូនពេញ ) មាន ទីលំនៅ ភូមិ ស្នា ពីមុខ ឃុំ ព្រែក ខ្ពប ស្រុក ឯក ភ្នំ ខេត្ត បាត់ ដំបង ( ឃាត់ខ្លួន ) ជាមួយ វត្ថុ តាង អាវុធ ខ្លី ម៉ាក K54.១ ដើម – បង់ ០១ – គ្រាប់ ៨ គ្រាប់ ។

សេចក្តី រាយ ការ បន្ត ថា នៅ វេលា ម៉ោង ខាងលើ ជនសង្ស័យ បាន ជិះ ម៉ូតូឌុប ប្រពន្ធ និង ប្អូនស្រី ចេញពី កម្មវិធី ឡើង គេហដ្ឋាន គេ នៅ បុរី ចតុមុខ ភូមិ ស្វាយ ជ្រំ ឃុំ ស្វាយ ជ្រំ ស្រុក ខ្សាច់កណ្តាល បាន ត្រឡប់ ទៅ ភ្នំពេញ វិញ ពេល ជិះ មក ដល់ ផ្លូវ កៅស៊ូ ក៏ ជួប ជន រង គ្រោះ កំពុង ជិះ ម៉ូតូ ស្រប ទិស គ្នា ហើយ ក៏ មាន ទំនាស់ ពាក្យ សម្ដី នឹង គ្នា រឿង ភ្លើង ម៉ូតូ ចាំង ភ្នែក បន្ទាប់ មក ជនសង្ស័យ បាន វាយ ប្រតាយប្រតប់ ជាមួយ ជន រង គ្រោះ ហើយ ជនសង្ស័យ ក៏ បាន ដក កាំភ្លើងខ្លី ពី ចង្កេះ វាយ ជន រង គ្រោះ ត្រូវ ចំ ក្បាល បណ្ដាល ឲ្យ បែក ហូរ ឈាម ១ កន្លែង ។

ភ្លាម ៗ នោះ កម្លាំង ប៉ុស្តិ ស្វាយ ជ្រំ និង កម្លាំង ផ្នែក យុត្តិធម៌ ស្រុក បាន ចុះ អន្តរាគមន៍ ឃាត់ខ្លួន ជនសង្ស័យ រួម ទាំង វត្ថុ តាង បញ្ជូន មក អធិការដ្ឋាន នគរបាល ស្រុក ដើម្បី អនុវត្ត បន្តតាម នីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *