កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន២នាក់ រួមទាំងថ្នាំញឿន

ខេត្តកំពង់ឆ្នាំង៖ ដោយមានការចង្អុលបង្ហាញនិងណែនាំដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៌ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង១៤.៥៥នាទីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិទី៧សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងកំពង់ឆ្នាំងចំនួន១១ នាក់ មធ្យោបាយរថយន្ត០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៌ត្រីយ៉ាង លឿននាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ កូ គីឡាប( ហៅអូន) ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទចែកចាយនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

បើយោងតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចជំនាញក្នុង ករណីបង្ក្រាបខាងលើនេះបានរហូតវត្ថុតាងរួមមាន ៖

ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក )ចំនួន៤២កញ្ចប់ ទម្ងន់ 36,94 ក្រាម, ម៉ូតូម៉ាកVINERពណ៏ខ្មៅ០១គ្រឿង(គ្មានស្លាកលេខ) , ទូរស័ព្ទដៃ០២គ្រឿង និងកាបូបលុយចំនួន០១។

ក្រោយពីការិយាល័យជំនាញបានធ្វើការសាកសួររួចមក តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើកម្លាំងជំនាញបានធ្វើការសុំពន្លាតដែនសមត្ថកិច្ចដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិសាត់ដោយមានការសម្របសម្រួលពីលោកព្រះរាធអាជ្ញាអមសាលាដំបូងខេត្តទាំងពីរ នៅវេលាថ្ងៃដដែលចំណុចភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ បានធ្វើការឃាត់ខ្លួនជនសង្ស៏យ០១នាក់ ទៀតឈ្មោះ ចាប វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។ ក្នុងនោះផងដែរកម្លាំងក៏បានដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា ( ម៉ាទឹកកក) ចំនួន០២ កញ្ចប់ ទម្ងន់ 16,27 ក្រាម ។

-ម៉ូតូ០១ គ្រឿង ម៉ាក ហុងដាសេ 125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ -87 52 -ទូរស័ព្ទដៃ០២ គ្រឿងនិងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *