វិស័យពុទ្ធចក្រនិង អាណាចក្របានដើរ តួនាទីក្នុងកិច្ចអភិវឌ្ឍ ប្រទេសនិងធ្វើឲ្យ ជីវភាពប្រជាពលរដ្ឋ រីកចម្រើនដូចសព្វថ្ងៃ

(ខេត្តកំពត) អ្នកតំណាងរាស្រ្ត មណ្ឌលកំពតបាន លើកឡើងថា បច្ចុប្បន្ន ផ្ដើមចេញ ពីប្រទេសជាតិមាន សុខសន្តិភាព ស្ថេរភាពនយោបាយរឹងមាំ បានធ្វើឲ្យវិស័យពុទ្ធ ចក្រនិងអាណាចក្រ ដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការអភិវឌ្ឍន៍ ប្រទេសនិងរួមចំណែក ជួយកិច្ចការសង្គម ធ្វើឱ្យជីវភាពប្រជាពល រដ្ឋបានរីកចម្រើនយ៉ាង ល្អប្រសើរពីមួយ ថ្ងៃទៅមួយថ្ងៃ មិនដូចអ្នកប្រឆាំងក្រៅ ច្បាប់មួយចំនួនបាន លើកឡើងនោះឡើយ។

ការលើកឡើងបែបនេះ ជាប្រសាសន៍របស់លោក សោម ចិន អ្នកតំណាងរាស្ត្រ មណ្ឌលកំពតនិងជា ប្រធានក្រុមការងារ គណបក្សប្រជាជនចុះ ជួយមូលដ្ឋានក្រុងកំពត ក្នុងឱកាសអញ្ជើញ នាំបច្ច័យ ទេយ្យវត្ថុ ទៀនចំណាំព្រះ វស្សាប្រគេនព្រះសង្ឃដែលនិមន្តមក ពីវត្តចំនួន៧ក្នុងក្រុងកំពត និងស្រុកទឹកឈូ ដែលពិធីនេះធ្វើឡើង នៅវត្តត្រើយកោះ សង្កាត់ត្រើយកោះ ក្រុងកំពតខេត្តកំពត កាលពីរសៀលថ្ងៃ ទី០៤ ខែកក្កដា ឆ្នាំ២០២០ ដោយពិធីនោះ ក៏មានការចូលរួមផងដែរ ពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារចុះជួយក្រុងកំពត និងប្រជាពុទ្ធ បរិស័ទប្រកបដោយ ទឹកចិត្តសទ្ធាជ្រះថ្លា។

លោក សោម ចិន បានបន្តលើកឡើងទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ក្នុងមាគ៌ាដ៏ត្រឹមត្រូវនិងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ដោយមានការគាំ ទ្រជាមហាសាមគ្គីដ៏រឹងមាំ របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធនិងប្រជាពលរដ្ឋ បានធ្វើឲ្យប្រទេសជាតិ រីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាបន្តបន្ទាប់។

ជាក់ស្ដែង បច្ចុប្បន្ន បើទោះបីកម្ពុជា ក៏ដូចជាខេត្តកំពត កំពុងស្ថិតនៅក្នុងស្ថានភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្តី ថ្នាក់ដឹកនាំនិង មន្ត្រីគ្រប់លំដាប់ថ្នាក់ រួមនឹងព្រះសង្ឃក្នុងខេត្ត កំពតទាំងមូលតែង តែបានសហការ គ្នាយកចិត្តទុកដាក់ជាប់ជានិច្ច ជួយដល់ប្រជាពលរដ្ឋ ប្រឈមការខ្វះ ខាតជីវភាពក្នុងគ្រួសារ។

ពិសេសវត្តអារាមនិងព្រះសង្ឃ រមែងបាននិមន្តចូលរួម ជាមួយរាជរដ្ឋាភិបាល និងជាមួយអាជ្ញាធរមាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំងវិធានការ ការពារនិងការអប់រំ ព្រមទាំងឧបត្ថម្ភនូវ ថវិកាស្បៀងអាហារសម្ភារៈ ប្រើប្រាស់ដល់ប្រជាពល រដ្ឋជួបប្រទះការខ្វះខាត ជាបន្តបន្ទាប់ ស្របទៅនឹងអនុសាសន៍ ណែនាំ ផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីសួរសុខទុក្ខ ពីសុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជា ពលរដ្ឋក្នុងស្ថានភាព ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមិនប្រកាន់ និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងគ្មានប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយអត់អាហារ ដែលអាជ្ញាធរនិងថ្នាក់ ដឹកនាំមិនបានដឹងនិង មិនបានដោះស្រាយឡើយ។

ជាងនេះទៅទៀតតាមរយៈប័ណ្ណសមធម៌ ប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុង ជំរុញជួយសង្គ្រោះស្ថានភាព គ្រួសារប្រជាពលរដ្ឋ ក្រីក្រនៅទូទាំងប្រទេស ជាជំហ៊ានៗបណ្តើរៗ មានចំនួនប្រមាណ ជិត៦០ម៉ឺនគ្រួសារ ក្នុងនោះខេត្តកំពត ក៏មានចំនួនប្រមាណ២ម៉ឺនគ្រួសារ និងដោយឡែក សម្រាប់ក្នុងក្រុងកំពតក៏ មានចំនួនប្រមាណជាង ២ពាន់គ្រួសារផងដែរ។

លោក សោម ចិន ក៏បានថ្លែងអំណរ គុណកោតសសើរចំពោះ ទឹកចិត្ត សទ្ធាជ្រះថ្លា របស់មន្ត្រីក្រុមការងារ គ្រប់លំដាប់ថ្នាក់ អាជ្ញាធរក្រុងកំពត ព្រមទាំងប្រជាពុទ្ធបរិស័ទ ទាំងអស់ដែលតែងតែបាន ចូលរួមជាមួយឯក ឧត្តមនិងក្រុមគ្រួសារ ជាទៀងទាត់រៀងរាល់ឆ្នាំ មិនដែលអាក់ខាន ដើម្បីទ្រទ្រង់នៅក្នុង រដូវកាលព្រះ សង្ឃគង់ចាំព្រះវស្សា ។

ក្នុងឱកាសនោះ បច្ច័យដែលអម ទេយ្យវត្ថុនិងទៀនចំណាំព្រះវស្សា ដែលបានប្រគេនព្រះ សង្ឃចំនួន៧វត្តដោយវត្តនីមួយៗ ទទួលបានបច្ច័យ ចំនួន៩៧ម៉ឺនរៀល ដោយឡែក វត្តត្រើយកោះទទួលបាន បច្ច័យចំនួន ១លាន៧ម៉ឺនរៀល៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *