ផ្ទះ ប្រជាពលរដ្ឋ មួយ មួយកន្លែង ត្រូវបានឆេះ ស្ទើរទាំងស្រុង ថែមទាំងយក អាយុជីវិតមនុស្ស បានមួយនាក់ទៀតផង

ខេត្តបាត់ដំបង នៅថ្ងៃអង្គារ០២រោចខែ អាសាឍ ឆ្នាំ
ជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ខែ កក្កដាឆ្នាំ២០២០ វេលាម៉ោង០៣:៤៨នាទីទៀបភ្លឺត្រង់ចំណុចក្រុមទី២២ ភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ ខ្នងដែលមានម្ចាសផ្ទះឈ្មោះ ឆម វឿត ភេទស្រីអាយុ៦៧ឆ្នាំ និង ស្លាប់កូនប្រុស បង្កើត ០១នាក់ឈ្មោះ ទុយ សុភឿន ភេទប្រុសអាយុ៣២ឆ្នាំ។
ការខូចខាត និងបាត់បង់ :
*ផ្ទះតម្កល់ថ្មក្រោមឈើលើទំហំ ៥មx៧ម
ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ( ខូចខាតជាន់លើ
១០០% .ជាន់ក្រោម ៥០ % ) និង សម្ភារក្នុង
ផ្ទះមួយចំនួន សរុបទឹកប្រាក់ចំនួនប្រហែល១៥,០០០,០០០៛(ដប់ប្រាំលានរៀល)
-អ្នកស្លាប់០១នាក់ឈ្មោះ ទុយ ភឿន ភេទប្រុសអាយុ
៣២ ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្រោយពីកើតហេតុជំនាញនគរបាលស្រុកថ្មគោល សហការជាមួយជំនាញការិយាល័យបច្ចេកទេសពិនិត្យវិភាគកន្លែងកើតហេតុនិងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យនិងធ្វើកោលសល្យវិច័យសន្និដ្ឋាន ករណីខាងលើ នេះជនរងគ្រោះបានបិទទ្វារបន្ទប់ចាក់គន្លឹះសោរក្នុងនិងយកទូខោអាវយកបិទទ្វារបន្ទប់ ដោយជនរងគ្រោះមានសតិមិនប្រក្រតីហើយតខ្សែភ្លើងបិទបើកៗ ក្នុងផ្ទះហើយដុតសម្ភារះក្នុងផ្ទះអោយឆេះរួចជនរងគ្រោះក៏ប៉ះខ្សែភ្លើងបណ្តាលអោយឆ្លងចរន្តអគ្គិសនីនិងឆេះភ្លើងស្លាប់នៅនិងកន្លែងកើតហេតុតែម្តង៕ដោយសឿនវ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *