កិច្ចប្រជុំបូកសរុបផែនការស្ដីពីកិច្ចប្រតិបត្តិការនិងបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់តាមបណ្ដាក្រុងស្រុកនិងខេត្តបាត់ដំបង

បាត់ដំបង៖ នា ព្រឹក ថ្ងៃ ចន្ទ ៩ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព . ស ២៥៦៤ ត្រូវ នឹង ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ដោយមាន ការអនុញ្ញាត ពី ឯកឧត្តម ឧ ត្ត ម សេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង នៅ សាលប្រជុំ ស្នងការដ្ឋាន នគរបាល ខេត្ត បង លោក ឧ ត្ត ម សេនីយ៍ ត្រី កុយ ហៀ ង ស្នងការរង ទទួល ផែន ការងារ ប្រឆាំង គ្រឿងញៀន បាន ដឹកនាំ កិច្ចប្រជុំ បូកសរុប ផែនការ ស្ដីពី កិច្ចប្រតិបត្តិការ និង បង្ក្រាប បទល្មើស គ្រឿងញៀន ខុសច្បាប់ តាម បណ្តា ក្រុង ស្រុក ក្នុង ខេត្តបាត់ដំបង និង លើក ទិសដៅ សម្រាប់ អនុវត្ត បន្ត តាម គោលការណ៍ ណែនាំ របស់ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំ នេះ មានការ អញ្ជើញ ចូលរួម ពី លោកនាយ នាយរង ការិយាល័យ ប្រឆាំង គ្រឿងញៀន លោក អធិការ លោក អធិការរង ក្រុង – ស្រុក ទាំង ១៤ លោក មេបញ្ជាការ វរ សេនា តូច នគរបាល ការពារ ព្រំដែន គោក ទាំង ៤ ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *