នគរបាលវរការពារព្រំដែនលេខ ៧០២ ទទួលបានការសួរសុខទុក្ខ ពីអគ្គនាយកអគ្គិសនីកម្ពុជា

ខេត្តឧត្តរមានជ័យ ៖ កងកម្លាំងនគរបាលវរសេនាតូច៧០២ និងកងកម្លាំងយោធា បានទទួលការសាកសួរសុខទុក្ខ និងសំណាលសំណាល ពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងក្រុមហ៊ុន អិលវ៉ាយគ្រុប កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ ៤២២ (ដើមប្រេងខ្យល់) ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ក្នុងការអញ្ជើញសាកសួរសុខទុក្ខនោះដែរ ឯកឧត្តមប្រតិភូ បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ នូវថវិកាសម្រាប់អង្គភាពចំនួន ១ពាន់ដុល្លារ, មីចំនួន៤០កេស, ត្រីខចំនួន១០កេស, ប៊ីចេងចំនួន៣កេស, ត្រីងៀតចំនួន៣០គីឡូក្រាម, សាច់ក្រកចំនួន៣០គីឡូក្រាម, ប្រហុកចំនួន៣០គីឡូក្រាម, ទឹកត្រី+ទឹកស៊ីអ៊ីវចំនួន៦០ឡូ និងទូរស័ព្ទចំនួន៥០គ្រឿង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *