រដ្ឋបាលខេត្តកែប រៀបចំកិច្ចប្រជុំផ្ស ព្វផ្សាយកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុង ពេលប្រយុទ្ធ នឹងជំងឺកូវីដ១៩

(ខេត្តកែប)៖ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក សំ សារីន ប្រធានក្រុមប្រឹក្សា ខេត្តកែប និង លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ចើញ ជាអធិបតី ពិធីផ្សព្វផ្សាយ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ-១៩ នៅខេត្តកែប

ក្នុងកិច្ចប្រជុំ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា កាលពីថ្ងៃ​ពុធ​សប្តាហ៍មុននេះ «កម្មវិធី​ឧបត្ថម្ភសាច់ ប្រាក់​ជូនគ្រួសារ​ក្រីក្រ​ និង​ងាយរងគ្រោះ ​ក្នុងអំឡុងពេល ​ប្រយុទ្ធ​នឹង​ជំងឺ កូវីដ​-​១៩​»​ ត្រូវបានប្រកាស ​ប្រើប្រាស់ជាផ្លូវការ ដោយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលនឹងត្រូវទទួល បានប្រាក់ឧបត្ថម្ភពី រដ្ឋាភិបាលកម្ពុជានេះ គឺបែង​ចែក​ទៅតាម កម្រិតក្រីក្រ និងទៅតាមតំបន់ ផ្សេងៗគ្នា គឺតំបន់ទីប្រជុំជន ក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំជន ក្រៅពីរាជធានីភ្នំពេញ និងតំបន់ជនបទ។

លោកអភិបាលបាន បញ្ជាក់ទៀតថា ដើម្បីទទួលបានការ ឧបត្ថម្ភជាសាច់ប្រាក់ ពីរដ្ឋាភិបាលកម្ពុជា លុះត្រាតែ ប្រជាពលរដ្ឋនោះ ជាប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និងមានប័ណ្ណសមធម៌ នៅមានសុពលភាព តាមកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬក្រកម្រិត២ (ក្រ)។

លោក គង់ សាវ៉ាត ប្រធានមន្ទីរផែន ការខេត្តកែប បានជម្រាបជូនថា ក្រោយពីទទួលបាន ការណែនាំ និងបណ្តុះបណ្តាល បច្ចេកទេសស្តីពីការ អនុវត្តអត្តសញ្ញាណកម្ម គ្រួសារក្រីក្រតាមការ ស្នើសុំក្នុងអំឡុង ពេលជំងឺកូវីដ១៩ ពីក្រសួងផែនការរួចមក ក្រុមការងារមន្ទីរ ផែនការបានចុះសហការ ជាមួយមូលដ្ឋានក្រុង ស្រុក និងឃុំសង្កាត់ ចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាព កំណត់អត្តសញ្ញាណគ្រួ សារក្រីក្រ និងជនងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ដើម្បីងាយស្រួលជូន រដ្ឋាភិបាលផ្តល់ការ គាំពារដល់ជីវភាព របស់ពួកគេ ដែលកំពុងជួប ការខ្វះខាត នៅក្នុងអំឡុងពេល នៃវិបត្តិជំងឺកូវីដ១៩។

លោកបានបន្ថែមទៀតថា មកដល់ពេលនេះ បានបញ្ចប់នៅទីជនបទ គឺស្រុកដំណាក់ចង្អើរ និងកំពុងបន្តអនុវត្តន៍ នៅទីប្រជុំជន(ក្រុងកែប) ឲ្យចប់នៅដំណាច់ ខែមិថុនា ឆ្នាំ២០២០ នេះ។

ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ អភិបាល ខេត្តបានថ្លែងថា ទាំងនេះជាការចែក រំលែកទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ មួយកម្រិតរបស់ រាជរដ្ឋាភិបាល ក្នុងអំឡុងពេលកូវ៏ដ១៩។

អ្វីជាការកត់សម្គាល់ នេះជាកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ដល់ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយជំងឺកូវីដ១៩ ជាលើកដំបូងនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាល បានឧបត្ថម្ភសាច់ ប្រាក់ដល់កម្មករ និយោជិត នៅក្នុងវិស័យ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងវិស័យទេសចរណ៍ ដែលព្យួរការងារ ដោយសារ តែវិបត្តិនៃ ជំងឺកូវីដ១៩នេះ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *