កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តៀង សហការជាមួយកម្លាំងចម្រុះដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្តៀង ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ដោយបានរុះរើក្បាលបរ ១គ្រឿង, អ៊ុយ ៨មាត់, សាច់ស្រឡាញ និងរបាំងស្បៃមុង ៥ខ្សែ ប្រវែង១២៦០ម៉ែត្រ, បង្គោលចំរ៉ឹង ៩៧០ដើម និងព្រលែងកូនត្រីចម្រុះ ២៥គីឡូក្រាម(ម្ចាស់គេចខ្លួន) ចំណែកវត្ថុតាងខាងលើកាប់បំផ្លាញចោលនៅហ្នឹងកន្លែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *