បុរសម្នាក់ធ្លាក់ពីលើដើមស្តៅមកដល់ដីបាក់ ក ស្លាប់

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៦និង ៣០នាទីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០  នៅចំណុចខាងជើងខ្នងអាងប្រាសាទមេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំ បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ឯក សៅ  សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថាបុរសដែលស្លាប់ឈ្មោះហឿយ សល់  អាយុ ៣៧ ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមនុស្យញៀនស្រាជាប្រចាំ និងមានសតិមិនល្អ ។លោកអធិការបានបញ្ជាក់ថាតាមការបំភ្លឺពីបងប្អូនប្រាប់

ឲ្យដឹងថា វេលាម៉ោង១០យប់ ជនរងគ្រោះ ឈ្មោះហឿយ សល់ បាននិយាយទៅកាន់បងប្អូនថារូបគេទៅលេងប្រាសាទមេបុណ្យយប់នេះ លុះដល់វេលាម៉ោង៦និង ៣០នាទីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០ មានប្រជាពលរដ្ឋប្រទះឃើញសព ដេកស្លាប់នៅក្រោមដើមស្តៅក្បែរផ្លូវលំដោយមានមែកស្តៅធ្លាក់បាក់ផងដែរ ។ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញនិងប៉ុស្តិ៍រដ្ឋ បាលឃុំបន្ទាយឆ្មារ សហការជាមួយគ្រួរពេទ្យ  អាជ្ញាធឬភូមិឃុំ ដើម្បីធ្វើការពិនិត្យសព ។ឆ្លងតាមការត្រួតពិនិត្យឃើញស្នាមបែកក្បាល និងបាក់.ក ដូច្នេះគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះបានឡើងដើមស្តៅជាន់ប៉ះមែកតូចបាក់ធ្លាក់ក្បាលមកមុន បណ្តាលឲ្យបែកក្បាលនិងបាក់.ក ស្លាប់តែម្តងគ្មានពាក់ព័ន្ធនិងនុស្សឃាតនោះឡើយសពជនរងគ្រោះ ក្រោយពីធ្វើការពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *