ក្មេងស្ទាវពីរនាក់រងរបួសធ្ងន់ពេលដែលបើកម៉ូតូបុករថយន្តកែច្នៃដឹកដីបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន

បន្ទាយមានជ័យ៖ រថយន្តកែច្នៃដឹកដីស៊ីញ៉ូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ស្របពេលក្មេងស្ទាវពីនាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់ក៏បុករថយន្តបណ្តាលអោយបាក់ជើងទាំងពីនាក់រងរបួសធ្ងន់។

ហេតុការណ៍ដ៏គួរអោយរនហធត់នេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទីរសៀល នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៥៦  A នៅចំណុច ផ្លូវបំបែកជាបួន ចូលភូមិរកាគោកខ្វាវ ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកស្វាយចេកបានឲ្យដឹងថាជនរងគ្រោះទាំងពីនាក់ មានឈ្មោះ ធឿន ធិប ភេទប្រុស អាយុ១៦ ឆ្នាំ ឌុបឈ្មោះសន ចេន ភេទប្រុស អាយុ១៦ ឆ្នាំទាំង២នាក់រស់នៅភូមិ ទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចជំនាញបានឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុយុវជនទាំងពីនាក់បាន បើកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០១១ ពណ៌ខ្មៅពាក់ស្លាកលេខ1E 3829 បន្ទាយមានជ័យពីត្បូងទៅជើង ក្នុងល្បឿនលឿនពេលបើកទៅដល់ចំណុចកើតហេតុស្របពេលនោះមានរថយន្តកែច្នៃដឹកដីបើកស្របគ្នា ដោយឈ្មោះ គិម យឿត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅ ភូមិ រលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បានស៊ីញ៉បត់ឆ្វេងមិនបានមើលឆ្វេង ស្តាំស្រាប់តែត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យអ្នកបើកបាក់ភ្លៅខាងស្តាំនិងអ្នករួមដំណើរបាក់ភ្លៅខាងស្តាំដែរហើយត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះមកពីរថយន្តស៊ីញ៉បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន អ្នកបើកម៉ូតូឡើងជែង ក្នុងល្បឿនលឿន ហើយក៏ខ្វះការប្រុងប្រយ័ដូចគ្នា។

ទោះជាយ៉ាងណាក្រោយពីធ្វើការត្រួនិត្យនិងវាស់វែងរួច ម៉ូតូនិងរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរងចាំធ្វើការដោះស្រាយនៅពេល ក្រោយ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *