អភិបាលខេត្តកំពត ជំរុញពលរដ្ឋឲ្យថែ ទាំសុខភាព និងខំប្រឹងបង្ក បង្កើនផល

(ខេត្តកំពត)៖ លោកអភិបាល ខេត្តកំពតមានប្រសាសន៍ លើកទឹកចិត្តពលរដ្ឋ ងាយរងគ្រោះ កុំឲ្យអស់សង្ឃឹម និងត្រូវថែទាំ សុខភាពឲ្យបានល្អ  ពិសេសចេះការពារ ខ្លួនពីជំងឺកូវិដ១៩។ ស្របពេលរដូវភ្លៀង ចាប់ផ្តើមធ្លាក់ផងនោះ ពលរដ្ឋទាំងអស់ត្រូវ ខិតខំព្យាយាមពង្រឹង ការងារដាំដុះឲ្យកាន់តែ ប្រសើរថែមទៀត។

នេះជាការលើក ឡើងរបស់លោក ជាវ តាយ អភិបាលខេត្តកំពត ក្នុងដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជូន ប្រជាពលរដ្ឋងាយ រងគ្រោះចំនួន៣៦គ្រួសារ នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងទៀតថា តាំងពីដើមរៀងមក និងបច្ចុប្បន្នបើទោះបីកម្ពុជា ក៏ដូចជាខេត្តកំពត កំពុងស្ថិតនៅក្នុងស្ថាន ភាពនៃការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ក្តី ថ្នាក់ដឹកនាំខេត្ត នៅតែយកចិត្តទុក្ខ ដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំ ផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដែលជានិច្ចកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។

ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាល ក៏បាននឹងកំពុងរៀបចំផែនការ ដើម្បីជួយសង្គ្រោះស្ថានភាព  គ្រួសារក្រីក្រនៅទូទាំង ប្រទេសជាជំហ៊ានៗ បណ្តើរៗផងដែរ ជាក់ស្តែងដូចនៅក្នុងថ្ងៃនេះ។

លោកបានបន្តថា ទោះស្ថិតក្នុងស្ថានភាព លំបាកយ៉ាងណាក៏ដោយ ក្នុងនាមជាថ្នាក់ដឹក នាំខេត្តកំពត  លោកសូមលើកទឹកចិត្ត និងជំរុញដល់ ពលរដ្ឋទាំងអស់ ត្រូវគិតគូររឿង សុខភាពជាសំខាន់ និងត្រូវបន្ត អនុវត្តវិធានការនានា ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩។

ទន្ទឹមគ្នានេះ ស្របពេលរដូវ វស្សាវចូលមកដល់ ភ្លៀងចាប់ផ្តើមធ្លាក់ ប្រជាពលរដ្ឋក៏ត្រូវខិត ខំប្រឹងប្រែងប្រកបរបរដាំដុះ ឲ្យបានកាន់តែ ប្រសើរជាងរាល់ឆ្នាំ ព្រោះមានតែវិស័យ កសិកម្មទេ ដែលអាចជួយ ជ្រោមជ្រែងជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋបាន នៅក្នុងអំឡុងពេល នៃវិបត្តិសាកលនៃ ជំងឺកូវីដ១៩នេះ។

សូមជម្រាបថា នៅក្នុងពិធីសំណេះ សំណាលនិងនាំយក អំណោយចែកជូនដល់ ពលរដ្ឋងាយរងគ្រោះ នាពេលនោះ ក៏មានការចូលរួមពីលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ថ្នាក់ ដឹកនាំជុំវិញខេត្ត ជាច្រើនរូបផងដែរ ។

ចំពោះអំណោយចែក ជូនប្រជាពលរដ្ឋ ៣៦គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម ទឹកត្រី១យួរ  ត្រីខ១០កំប៉ុង  មីជាតិ១កេះ ទឹកបរិសុទ្ធ១កេះ និងថវិកា ២០.០០០រៀល។  បន្ទាប់មកថ្នាក់ដឹកនាំខេត្តបានចុះ ពិនិត្យមើលដំណាំដាំដុះ របស់ប្រជាពលរដ្ឋក្នុង មូលដ្ឋានខាងលើផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *