រយៈពេល៦ខែ ឆ្នាំ២០២០ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចនគរបាលបង្រ្កាបបានចំនួន២៩២លើក ឃាត់ខ្លួនមនុស្សបាន៦៥២នាក់

បន្ទាយមានជ័យ៖ កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការឆមាសទី១ និងលើកទិសដៅឆមាសទី២ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២០ បានបង្ហញថា រយៈពេល៦ខែ ដើមឆ្នាំនេះ លទ្ធផលនៃការបង្ក្រាបគ្រឿងញៀនមានចំនួន២៩២ករណី ឃាត់ខ្លួនមនុស្សចំនួន៦៥២ ស្រី៣៧នាក់។

នៅក្នុង២៩២ករណី មានករណីជួញដូរ ១៤១ករណី ឃាត់ខ្លួនជនសង្ស័យ៣៧២នាក់ ស្រី២៧នាក់។ ករណីប្រើប្រាស់ ១៥១ករណី ឃាត់ខ្លួនជនសង្ស័យ២៨០នាក់ ស្រី១០នាក់។ វត្ថុតាងថ្នាំមេតំហ្វេតាមីនគ្រាប់( WY)​ទម្ងន់៦៥,៨៩ក្រាម, មេតំហ្វេតាមីនអាយស៍(ICE​) ១ ១០៣ ៣៩៥ក្រាម, ម្សៅហ្មត់ទម្ងន់២០.៦៩ក្រាម, រថយន្ត០៣គ្រឿង, ទូរសព្ទដៃ២៦៩គ្រឿង, ម៉ូតូ២៧គ្រឿង, ប្រាក់ថៃ ៤ ៩៧០បាត, ប្រាក់ខ្មែរ ៣លាន១សែន៩ម៉ឺន៤ពាន់រៀល, ប្រាក់អាមេរិក ៦២១ដុល្លារ, កាំបិត១៤ដើម, និងសម្ភារឧបករណ៍វេចខ្ចប់មួយចំនួន៕(សឿនវ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *