ធ្វើដំណើរពីខេត្តពោធិ៍សាត់មកលួចម៉ូតូនៅខេត្តបាត់ដំបងត្រូវសមត្ថកិច្ចនគរបាលបង្រ្កាប

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម  ឧត្តមសេនីយ៍ទោ  អ៊ុច  សុខុន  ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង  ក៏ដូចមតិណែនាំជំនាញរបស់លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ នគរបាលស្រុករុក្ខគីរី ដែលមានលោកវរសេនីយ៍ ទោ ឆាយ ម៉ាប់ ជាអធិការនគរបាលស្រុក  ដឹកនាំកម្លាំងផ្នែកជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តុកប្រវឹក ប្រត្តិបត្តិការបង្រ្កាបករណីលួច កាច់សោកម៉ូតូមួយករណី  ក្នុងបទល្មើសជាក់ស្តែងនាវេលាម៉ោង១២និង១៥នាទី នៅចំណុចច្រាំងចោត ភូមិប្រឡាយ១៨ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ជនសង័្សយកំពុងលួច ម៉ូតូមួយគ្រឿងម៉ាកHonda Dream c125 មានស្លាក លេខ បាត់ដំបង 1AI – 6109 ឆ្នាំ២០១៦ ជារបស់ជនរងគ្រោះឈ្មោះ រឿន គារ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិកំរ៉ែង ឃុំ បាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ហើយកិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនស័ង្សយចំនួន០១នាក់ ឈ្មោះ នន ណាក់ ហៅតៃ ប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកោះជុំ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិសា់ត់ រីឯម៉តូជាវត្ថុតាងក្នុងករណីនេះត្រូវបានដកហូតមកវិញ។

ជនសង្ស័យ និងវត្ថុតាងនគរបាលស្រុកបាន រៀប ចំ សំណុំរឿងបញ្ជួនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមច្បាប់៕(សឿន វ៉ាន់ម៉ាន់លី)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *