កម្មករសំណង់ម្នាក់ធ្លាក់ពីលើអគារកំពស់៤ជាន់ក្រុមហ៊ុនស្តារហ្គោលស្លាប់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កម្មករសំណង់ម្នាក់ធ្លាក់ពីលើអាគារកំពស់៤ជាន់ក្រុមហ៊ុនស្តារហ្គោលស្លាប់ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចចុងស្រស់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ស សុភក្ត្រា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បុរសខាងលើ ឈ្មោះ ឆន ឆេន ភេទ ប្រុស អាយុ៥១ឆ្នាំ ស្រុកកំណើតនៅ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជនរងគ្រោះធ្លាប់ជាបុគ្គលិកសំណង់នៅក្រុមហ៊ុនស្តារហ្គោលតែបានបញ្ឈប់ពីការងារម្តងហើយ ស្រាប់តែព្រឹកមិញនេះ មកសុំធ្វើការងារជាថ្មី ក្នុងស្ថានភាពស្រវឹង ឃើញបែបនេះ ក៏មិនទាន់ឲ្យធ្វើការដែររងចាំថ្ងៃស្អែក។ តែជនរងគ្រោះក៏បានឡើងទៅលើអគារកំពស់៤ជាន់ ដែលក្រុមហ៊ុនបានផ្អាក ហើយក៏ធ្លាក់ពីលើ រងរបួសត្រូវក្រុមការងារដែលធ្វើការសំណង់នៅទីនោះក៏រៀបចំបញ្ជូនទៅកាន់មន្ទីរពេទ្យ ក៏ស្លាប់ដាច់ខ្យល់តែម្តង។

លោក ស សុភក្ត្រា បញ្ជាក់ថា ជនរងគ្រោះ មិនទាន់មានសាច់ញាតិមកយកទេ ដោយសារសាច់ញាតិដែលធ្លាប់ធ្វើការជាមួយគ្នានោះ ទៅស្រុកកំណើតអស់ សពត្រូវដំកល់ទុកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ (ពេទ្យបង្អែកដីថ្មី)៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *