បើកអេស្កាវ៉ាទ័រកាយដីចំការ ចំគ្រាប់៧៥មីលីម៉ែត្រ ផ្ទុះរងរបួសធ្ងន់ពីរនាក់ នៅខេត្តប៉ៃលិន

ប៉ៃលិន៖ បើអេស្ការវ៉ាទ័រ កាយស៊ីឈ្នូលពង្រាបដីចំការនៅ ការចំគ្រាប់ DK៨២ ផ្ទុះខូចខាតអេស្កាវ៉ាទ័ររងបួសធ្ងន់ពីរនាក់ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ១៦ និង៤០នាទី រសៀល  ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលទៅរមណីយដ្ឋានចំការខ្នុរ ក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះ១.ឈ្មោះ ណារ៉ុន តេត្រា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ជាអ្នកបើកអេស្ការវ៉ាទ័រ) និងទី២.ឈ្មោះ វង់ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាព្រូ) ។

ជនរងគ្រោះទាំងពីរនាក់ជាកម្មករបើកអេស្កាវ៉ាទ័រ បានធ្វើការគាស់កាយដី និងឈូសឆាយពង្រាបអោយម្ចាស់ចំការឈ្មោះ នុត សឿន រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះមកដល់ពេលវេលាកើតហេតុខាងលើក៏ស្រាប់តែផ្ទុះបណ្តាលអោយរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុលោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំកម្លាំងចុះទៅពិនិត្យមើលទីតាំងកើតហេតុ ឃើញថាគ្រាប់ដែលផ្ទុះគឺមានចំនួន០១គ្រាប់ និងឃើញមានគ្រាប់ដែលនៅសេសសល់លើដីចំនួន០១គ្រាប់ និងបំណែកគ្រាប់ចំនួន០១គ្រាប់មានផ្ទុករំសេវ ។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកគ្រាប់ យុទ្ធភ័ណ្ឌដែលនៅសល់ត្រូវបានប្រគល់ជូនមន្ត្រីស៊ីម៉ាក់ទទួលយកទៅរក្សាទុក។ មន្ត្រីស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់ដែលនៅសេសសល់គឺប្រភេទគ្រាប់ ៧៥មីលីម៉ែត្រចំនួន០១គ្រាប់ និងបំណែកគ្រាប់ DK៨២ ដែលមានផ្ទុករំសេវចំនួន០១គ្រាប់ និងបានសន្និដ្ឋានថាគ្រាប់ដែលផ្ទុះនោះក៏ជាប្រភេទគ្រាប់៧៥មីលីម៉ែត្រដែរ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *