ផ្ទះ៤ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ ដោយសារតែផ្សារដែកខ្វះការប្រុងប្រយ័ត្ន……..

ខេត្តបាត់ដំបង៖នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៩ នៅវេលាម៉ោង១៦:១០នាទី
ត្រង់ចំណុចក្រុមទី១០ ភូមិកញ្ចាំង
ឃុំស៊ុង ស្រុកសំឡូត មានករណី
ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ឈ្មោះ
ជៀម សុខនី អាយុ៣០ឆ្នាំ ឆេះទាំង
ស្រុង(មូលហេតុម្ចាស់ផ្ទះបានផ្សារដែកធ្លាក់កន្ទេចផ្សារចំដបសាំងឆាយឆេះ)ហើយបណ្តាលឲ្យឆេះ
រាលដាលចំនួន០៤ខ្នងផ្ទះ មានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ សឿង ប្រុស
អាយុ ៣១ឆ្នាំ (ខូចទាំងស្រុក)។
២/ឈ្មោះ សៀប សុខថាវរី ភេទ ស្រី អាយុ៥០ ឆ្នាំ (ខូច60%)។
៣/ឈ្មោះ ទៀប រ៉េត ភេទ ស្រី
អាយុ ២៩ឆ្នាំ (ខូច30%)។
៤/ឈ្មោះ ប៊ុន ឆី ភេទ ប្រុស អាយុ៥៣ឆ្នាំ (ខូច20%)។

ករណីនេះសមត្ថកិច្ចបានប្រើ ឡានពន្លត់អគ្គិភ័យ ចំនួន២
គ្រឿង របស់ ស្រុកសំឡូត និង
ស្រុករតន:មណ្ឌល ដោយប្រើប្រាស់ឡានទឹកស្រុកសំឡូត ប្រើបាស់ទឹកចំនួន ០៦ឡាន កម្លាំង
អន្តរាគមន៍ អធិដ្ឋាននគរបាលស្រុកសំឡូត ចំនួន១០នាក់ ,ស្រុករតន:មណ្ឌលប្រើប្រាស់ទឹចំនួន ០២ឡាន
កម្លាំងអន្តាគមន៍ នៃអធិការដ្ឋាននគរ
បាលស្រុករតនមណ្ឌល ចំនួន៧នាក់
ព្រមទាំងមានការសហការចូលរួម
កម្លាំងវរៈសេនាតូចលេខ ៨២៣ ,៣១០,កម្លាំង
យោធា ៥០២ និងកម្លាំងកងរាជអាវុធហត្ថ ស្រុកសំឡូត
និងកម្លាំងសឹករងស្រុកសំឡូត។ ករណីខាងលើនេះ បណ្តាលឲ្យរបួសមនុស្ស01នាក់ និងឆេះម៉ូតូចំនួន01គ្រឿង៕(វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *