បើកបរមិនប្រយ័ត្នបុរសម្នាក់បុកគល់ឈើស្លាប់នៅនឹងកន្លែង នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានបើករថយន្តដឹកដីមួយគ្រឿងទៅបុកនឹងដើមឈើបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ 4 ត្រង់ចំណុចភូមិបត់គគីរ ឃុំអូរ
ឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវាលាម៉ោង
ជាង 9និង30 នាទីត្រូវនឹងថ្ងៃទី23 ខែឧសភា ឆ្នាំ2020 ។

រថយន្តនេះបង្កដោយខ្លួនឯង ម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខខេមរភូមិន្ទ ៣-១៦៥៨(វិស្វកម្មសម្តេចតេជោ) ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើក
បរមិនទាន់ស្គាល់អត្តសញ្ញាណ (គាបជាប់ក្នុងរថយន្ត)។
លុះមកដល់ចំណុចខាងលើក្នុងស្ថានភាពផ្លូវកោងបានរេចង្កូតមកខាងស្តាំដៃធ្លាក់ចិញ្ចើមផ្លូវ បុកដើមអាកាស្យាតែម្តង ។

ករណីគ្រោះថ្នាក់នេះ បានបណ្តាលអោយអ្នកបើកបរ រថយន្តស្លាប់នៅនឹងកន្លែងកើតហេតុ។ សាកសពកំពុងស្រាវជ្រាវរក សាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង រថយន្ត កំពុងរករថយន្តស្ទួច ស្ទួចយកមករក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *