កងរាជអាវុធហត្ថខេត្តកំពង់ធំចុះប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើបានមួយចំនួនក្នុងហេតុការណ៍ជាក់ស្ដែង

កំពង់ធំ៖លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងទទួល ការងារស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីវេលាម៉ោង ០១និង១៥ នាទី ថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២០បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ០៦នាក់ ចុះគាត់អត់ការបង្ក្រាបរថយន្ដ០៣ គ្រឿង ដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសប្រមូលនិងដឹកជញ្ជូនផលព្រៃឈើគ្មានច្បាប់ នៅចំណុចភូមិប៉ូតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លទ្ធផលបង្ក្រាបបានរថយន្ត០២គ្រឿង= ១/រថយន្កម៉ាក ហាយឡិនឌ័រ ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2y-7325     បើកបរដោយឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ មាន ឈើប្រណិតប្រភេទធ្នង់ចំនួន 11ដុំ ស្មើនិង 565kg។  ២/ រថយន្តម៉ាក ហាឡិនឌ័រ ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ 2Q-6913  មាន ឈើប្រណីតប្រភេទធ្នង់ចំនួន១០ដុំ ស្មើនិង 496kg។      ជនសង្ស័យនិងវត្ថុតាងទាំងអស់ ឈើសរុបចំនួន1061kg កងរាជអាវុធហត្ថបានធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោងបានអោយដឹងនៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២០នេះថា ឈើរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើស្ទោង រថយន្ដរក្សាទុកនៅក្នុងបន្ទាយកងរាជអាវុធហត្ថខេត្ត ចំណែក ជនសង្ស័យ មា្នក់បានបញ្ចូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *