ឃាត់ខ្លួនអ្នកលេងកាំបិទកែច្នៃ៤នាក់ បន្ទាប់ពីកាប់ជនរងគ្រោះរបួសធ្ងន់ម្នាក់ នៅខេត្តបាត់ដំបង

បាត់ដំបង៖ សមត្ថកិច្ចនរគបាលខេត្តបាត់ដំបង ឃាត់ខ្លួនអ្នកលេងកាំបិទកែច្នៃ៤នាក់ ក្នុងចំណោមបក្ខពួក៨ បន្ទាប់ពីធ្វើសកម្មភាពកាប់ជនរងគ្រោះរបួសធ្ងន់ម្នាក់ នៅខេត្តបាត់ដំបង កាលពីម៉ោង២៣.៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចសួនច្បារសម្តេចក្រឡាហោម ស ខេង។

សមត្ថកិច្ចបានឲ្យដឹងថា ពេលកើតហេតុការិយាល័យជំនាញ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់ដោយកាំបិត) មួយករណី ផ្តើមចេញពីគំនុំ ក្រុមជនសង្ស័យចំនួន ០៨នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង ប្រដាប់ដោយកាំបិតកែច្នៃចំនួន ០៤ដើម បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះឈ្មោះ ឃុន ប៉ូឡា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង បណ្ដាលឲ្យរងរបួស មុតរយះខ្នង និង គូទជាច្រើនកន្លែង។

ជនសង្ស័យ៤នាក់ ១​.ឈ្មោះ លឿប ភៀន ភេទប្រុស អាយុ 23ឆ្នាំ (ជាអ្នកកាន់កាំបិតកាប់) ២.ឈ្មោះ លឿន សាវីន ភេទប្រុស អាយុ 19ឆ្នាំ (ជាអ្នកកាន់កាំបិតកាប់) ៣.ឈមោះ វ័ន វណ្ណៈ ហៅគួយ ភេទប្រុស អាយុ16ឆ្នាំ (ជាអ្នកបើកម៉ូតូ) និង៤.ឈ្មោះ រួម វុធ ហៅ វឹម ភេទប្រុស អាយុ 16 ឆ្នាំ (ជាអ្នកបើកម៉ូតូ) ជនសង្ស័យទាំងបួននាក់ មានទីលំនៅឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង។ចំណែកបក្សពួកចំនួន ០៤នាក់ទៀតកំពុងរត់គេចខ្លួន។

វត្ថុតាងដកហូតរួមមាន ៖ កាំបិតកែច្នៃចំនួន៤ដើម, ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ 2011 ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1K 6698, ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ 2004 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E 5808

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការ បន្តតាមនីតិវិធី៕(វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *