ចាប់បានហើយ.! ជនសង្ស័យជនជាតិ ចិនចំនួន៣នាក់ ត្រូវបានអាវុធហត្ថ ខេត្តព្រះសីហនុឃាត់ខ្លួន  ពាក់ព័ន្ធករណីមនុស្ស ឃាតគិតទុកជាមុន ធ្វើអោយបុរសជន ជាតិចិនម្នាក់ធ្លាក់ពីលើ សណ្ឋាគារស្លាប់

(ខេត្តព្រះសីហនុ)៖ ក្រោមការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជារការ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៤.០៥.២០២០ កម្លាំងអាវុធហត្ថដឹកនាំ ដោយវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរងទទួល ជំនាញស្រាវជ្រាវ ព័ត៌មាន និងសន្តិសុខ បានចុះធ្វើការស្រាវជ្រាវ ករណីមានមនុស្សធ្លាក់ ស្លាប់នៅចំណុច ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុរហូត ឈានទៅដល់ការឃាត់ ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ដែលពាក់ព័ន្ធទៅ និងមនុស្សឃាតគិត ទុកជាមុន ។

លោកវរសេនីយ៍ឯក សុង កុសល បានអោយដឹងថា ជនសង្ស័យទាំង៣ នាក់រួមមាន ទី១.ឈ្មោះ Lin Xiao Jun ( លីនហាវ ជុន ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅបច្ចុប្បន្ន ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ទី២.ឈ្មោះឆឹង ជីងខួយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅបច្ចុប្បន្នសណ្ឋាគារហ័រ.សាំង ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងទី៣.ឈ្មោះPu  Song Lin( ពូ សុងលីន)ភេទប្រុស អាយុ៣៤ឆ្នាំ  ជនជាតិចិន លិខិតឆ្លងដែនលេខៈ EG4904033 មុខរបរទេសចរណ៍ស្នាក់នៅបច្ចុប្បន្ន សណ្ឋាគារហ័រ.សាំង ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង ៣នាក់ខាងលើ គឺពាក់ព័ន្ធករណី ឃាតកម្មកាលពីថ្ងៃ ទី១២ខែឧសភា ឆ្នាំ២០២០នៅចំណុច សណ្ឋាគារមហាសមុទ្រ (ករណីបុរសជន ជាតិចិនធ្លាក់ពីលើ សណ្ឋាគារជាន់ទី៣ស្លាប់) ស្ថិតនៅចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុងព្រហសីហនុ ខេត្តព្រះសីហនុ។

ដោយឡែកជនសង្ស័យ ទាំង៣នាក់បានរត់ មកស្នាក់នៅសណ្ឋាគារ មួយកន្លែងក្បែររង្វង់ មូលតោពីរ ក្រោយមក ត្រូវបានអាវុធហត្ថ ខេត្តឃាត់ខ្លួនបាន នៅល្ងាចថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០ ចំណុចក្រុម១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យកម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមាន រថយន្តចំនួន០១គ្រឿងម៉ាក ហាយឡេនឌឺពណ៌ កណ្តុរប្រមេះ ស្លាកលេខព្រះសីហនុ 2B-9225- ទូរស័ព្ទ០២គ្រឿង- លិខិតឆ្លងដែនជនជាតិចិនចំនួន ០២ច្បាប់ ព្រមទាំងឯក សារពាក់ព័ន្ធមួយ ចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ កម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថកំពុងធ្វើ ការសាកសួរតាមនីតិ វិធីនៅបញ្ជាកា រដ្ឋានអាវុធហត្ថខេត្ត ព្រះសីហនុ និងបន្តស្រាវជ្រាវ រកមុខបក្សពួកដែល ពាក់ព័ន្ធបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *