រថយន្តទំនើបលួចដឹកឈើប្រណិតត្រូវបាន សមសមត្ថកិច្ចក្របួចជាប់តៃកុងដាក់មេប្រុច

ខេត្តឧត្តរមានជ័យ៖ កម្លាំងសមត្ថកិច្ច ចម្រុះក្នុងស្រុកអន្លង់វែង ចំនួន ០៣ នាក់ ដឹកដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការ រងកងរាជអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយលោកវរសេនីយ៍ត្រី លាង ពៅ ប្រធាន ទីស្នាក់ការ ប៉ូលិស ចារកម្ម ប្រចាំខេត្ត ឧត្តរមានជ័យ និង លោក វរសេនីយ៍ត្រី កេត សុធា អធិការរង នគរបាលស្រុកអន្លង់វែង ដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ប៉េង ម៉េង គ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវឈានដល់ការចុះ បង្ក្រាបករណី ដឹកជញ្ជូន ផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតកាលពីវេលា ម៉ោង ១៣និង៣០នាទីថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុច ភូមិត្រពាំង តាវ ឃុំ ត្រពាំង តាវ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។

តាមរបាយការណ៍សមត្ថកិច្ច បាន អោយដឹងថា លទ្ធផលឃាត់បានរថយន្ត ម៉ាកតូយូតាវីកូពណ៌ ត្រេអ៊ីពាក់ ស្លាកលេខ ( ខ . ម )០៧.២.៥០២២ ចំនួន ០១ គ្រឿង និង ឈើប្រណិត ( ធ្នង់ តាប់ ) ចំនួន៣៨ ដុំ ស្មើ ១.២៥ ម៉ែត្រគូប នៅកន្លែងបង្ក្រាបរថយន្តដឹកឈើប្រណិតខាងលើសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោលទៅហើយ។ បច្ចុប្បន្ន វត្ថុតាង រថយន្ត ដឹកឈើខាងលើ បានយកទៅរក្សាទុកនៅមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែង  ដើម្បីធ្វើការប្រគល់ជូនផ្នែករដ្ឋបាល ព្រៃឈើ ស្រុកអន្លង់វែង ចាត់ការតាមផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *