សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀនក្នុងបទល្មើសជាក់ស្តែង

ខេត្តបាត់ដំបង៖លោកវរសេនីយ៍ឯក ឆាង  វណ្ណ ឆៃ  អធិការនគរបាលក្រុងបាត់ដំបងដឹក នាំកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាន  កម្លាំងអន្តរា គមន៍រួមជាមួយមន្រ្តីប៉ុ ស្តិ៍ នគរបាលរដ្ឋបាលវត្តគរ ចុះប្រត្តិបត្តិការ បង្រ្កា ប ករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុ ញៀនក្នុងបទល្មើសជាក់ស្តែងនៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃ អាទិត្យ    ៤រោច ខែ ពិសាខ ឆ្នាំ ជូត ទោ ស័ក  ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែ  ឧសភា  ឆ្នាំ ២០ ២០វេលាម៉ោង ១៥និង៤៥នាទីកម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យ

១-ឈ្មោះ លី អុីសា ហៅ ពាង ភេទប្រុ សអាយុ  ៣២ឆ្នាំ មានទីលំនៅ  ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅប ណ្តោះអាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលបានឲ្យសារព័ត៍មានដឹងថាកម្លាំងបានដក ហូតវត្ថុតាងរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំ នួន ១៥ថង់ (ធំ១១ថង់ តូច០៤ថង់) ទម្ងន់ ១,០៣ ៤,២០ក្រាម ទាំងសំបក សង័្សយជាសារធាតុ ញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE

-ម្សៅពណ៌សសង័្សយជាសារធាតុ ញៀនប្រភេ ទ កេតាមីនចំនួន ០១កូនថង់

-សារធាតុរាវចំនួន០៣កូនដបសង្ស័យជាសា រ ធាតុញៀន

-កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១

-ទូរសព្ឌ័ដៃចំនួន០១គ្រឿង

-កូនកាបូបសំរាប់ដាក់ប្រាក់ពណ៌ ទឹកប៊ិចចំនួន០១

-ប្រាក់រៀលចំនួន៣០ម៉ឺនរៀល

-ម៉ូតូចំនួន០១គ្រឿង ម៉ាកអុិចសេចទ័រ ពណ៌ស លាយខ្មៅ គ្មានស្លាក់លេខ លេខតួ និងលេខ ម៉ា ស៊ីន៥៨៨៨១១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង នគរបាលក្រុងបាត់ដំបងបាន កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ ការតាម នីតិវិធីច្បាប់៕(វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *