សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យរក្សាទុកគ្រឿងញៀនខុសច្បាប់៣នាក់ ជាបន្តបន្ទាប់នៅស្រុកភ្នំព្រឹក

បាត់ដំបង៖កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននិងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ឃាត់ខ្លួនជនសង្ស័យរក្សាទុកគ្រឿងញៀនខុសច្បាប់៣នាក់ ជាបន្តបន្ទាប់នៅស្រុកភ្នំព្រឹក នៅព្រឹកថ្ងៃទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីសមត្ថកិច្ចបានបង្ក្រាបករណីជាក់ស្តែង បានជនសង្ស័យរក្សាទុកគ្រឿងញៀនខុសច្បាប់ ម្នាក់ ឈ្មោះ សន សឿន ភេទប្រុស អាយុ៣៤ឆ្នាំ ឃាត់បាននៅចំណុច ភូមិ បួរ ឃុំបួរ ស្រុកភ្នំព្រឹក។ ដកហូតបានវត្ថុតាងមាន ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់កឹបមាត់០១កញ្ចប់ធំ  សង្ស័យសារធាតុញៀន និងទូរសព្ទដៃ ០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើ និងមានការសម្របសម្រួលពីលោក នួន សាន  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ច បានឃាត់ជនសង្ស័យប្តីប្រពន្ធ ០២នាក់បន្ថែមទៀត ១.ឈ្នោះ ភាន ស្រីល័ក្ខ ភេទស្រី អាយុ៣៣ឆ្នាំ ២.ឈ្មោះ គង់ ហ៊ុយឡេង  ភេទប្រុស អាយុ៣៦ឆ្នាំ( ជាប្ដី)។ ដកហូតបានវត្ថុតាងមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ពណ៌សចំនួន ១៤កញ្ចប់ (ក្នុងនោះចំនួន០២កញ្ចប់ធំ) សង្ស័យសារធាតុញៀន, ថ្នាំប្រភេទគ្រាប់ចំនួន ០៧ គ្រាប់ (ប្រាំពីរគ្រាប់) មានសញ្ញាអក្សរ Wy លើគ្រាប់ថ្នាំ សង្ស័យសារធាតុញៀន, ទូរសព្ទដៃចំនួន ០១គ្រឿង និងសម្ភារថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។ ជនសង្ស័យទាំង០៣នាក់ រស់នៅ ក្នុងឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក កំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្ត៕(សឿន វ៉ាន់ម៉ាន់លី)

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *