លោក កែន សត្ថា ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងប្រជាការពារ នៅសង្កាត់កែប


ខេត្តកែប៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះ លោក កែន សត្ថា អភិបាលខេត្តកែប បានញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារភូមិចំនួន១៣នាក់ និងបងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន២៤គ្រួសារ នៅក្នុងសង្កាត់កែប ក្រុង/ខេត្តកែប។
ក្នុងពិធីសំណេះសំណាល នេះដែរ លោក កែន សត្ថា អភិបាលខេត្ត ក៏បានណែនាំក្រើនរំលឹកដល់បងប្អូនប្រជាការពារទាំងអស់ ទោះបីជាបងប្អូនមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ក្ដី ប៉ុន្តែបងប្អូនជាដៃគូសហការដែលមិនអាចខ្វះបានជាមួយ កម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុក និងអាជ្ញាធរ មូលដ្ឋាន រួមទាំងត្រូវអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមភូមិ ឃុំ ដែលបងប្អូនរស់នៅ ដើម្បីភូមិឃុំយើងមានសុវត្តិភាព និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តារក្សាអនាម័យឱ្យបានជាប្រចាំ ដើម្បីការពារការឆ្លងពីជំងឺកូវីដ-១៩។
ជាចុងក្រោយ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភជូនប្រជាការពារចំនួន១៣នាក់ ក្នុង១នាក់ៗ ទទួលបាន សម្លៀកបំពាក់០១កំផ្លេរ វិទ្យុទាក់ទង០១ ក្រម៉ា០១ ថវិកា ២០០០០រៀល និងម៉ាស០៤ប្រអប់ ក្នុងមួយភូមិ ដោយឡែកបងប្អូនប្រជាពលរដ្ឋជួបការលំបាកទាំង២៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ អង្ករ២៥គីឡូ ឃីតមួយកញ្ចប់និងថវិកាចំនួន ២០០០០រៀល ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *