សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបាន ៥នាក់ ក្រោយពីប្លន់យក ម៉ូតូនិងខ្សែកបន្ទាប់ ពីគេចខ្លួនបាន២ថ្ងៃ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២៩ខែ មេសាឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យ៥នាក់ បានជាបន្តរបន្ទាប់ក្រោម បទបញ្ជាចុះផ្ទាល់ពី ឯកឧត្តមឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្រោយពីជនសង្ស័យ បានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ ដោយប្រើអំពើហឹង្សា បណ្តាលអោយអោយ ជនរងគ្រោះស្លាប់ (ករណីប្លន់យកម៉ូតូនិងខ្សែក)។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ខាងលើនេះជាមុខ សញ្ញាលួចមានស្ថាន ទម្ងន់ដោយប្រើ ហឹង្សាបណ្តាល អោយជនរងគ្រោះម្នាក់ បានស្លាប់ (ប្លន់យកម៉ូតូនិងខ្សែក) កាលពីយប់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២០ វេលាម៉ោង២២និង ០០នាទីនៅចំណុច ស្ពានទី៣ផ្លូវទៅសៀមរាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបាន ដឹកសាកសពជនរង គ្រោះយកទៅប្លុងចាល ក្នុងប្រឡាយទឹក ខាងកើតអាង ទឹកម្កាក់ចម្ងាយ ប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិម្កាក់សង្កាត់ម្កាក់ ក្រុងសិរីសោភ័ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានអោយ ដឹងក្រោយពេល កើតហេតុ កំលាំងជំនាញផែន ព្រហ្មទណ្ឌរបស់ ស្នងការដ្ឋាននគបាល ខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវ តាមចាប់មុខសញ្ញា ដល់ខេត្តពោធិសាត់ និងបានឃាត់ខ្លួន ជនសង្ស័យ ចំនួន០៣នាក់ និងឃាត់នៅ ខេត្តបន្ទាយមានជ័យបាន ០២នាក់ទៀត។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា ជនសង្ស័យទាំង៥នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ ទិត្យ សំណាង (ហៅឡាក់)ភេទប្រុស អាយុ១៧ឆ្នាំនៅ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ(ជនដៃដល់)ទី២ឈ្មោះជុំ ចន្ថាហៅ (សានម៉ៅ) អាយុ១៥ឆ្នាំនៅភូមិអូរតាគល់ ឃុំគយម៉ែង ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ (ជនដៃដល់)ទី៣ឈ្មោះសាន តេ ហៅ(តឹក) ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិជាមួយគ្នានឹងជុំ ចន្ថា (ជាបក្សពួក)ទី៤ឈ្មោះខាន់ ស៊ីមាន ភេទប្រុសអាយុ២០ឆ្នាំនៅភូមិជាមួយ (ជនដៃដល់) និងទី៥ឈ្មោះ សួន ស្រីតី ភេទស្រី ២២ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាបក្ខពួក ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ដកហូតវត្ថុតាង បានម៉ូតូម៉ាកវេវពណ៏ ក្រហមសេរីឆ្នាំ ២០០១ អត់ស្លាកលេខ មួយគ្រឿង (ម៉ូតូចាស់) ជារបស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញ នៃស្នងការរដ្ឋាន នគរបាលខេត្តបន្ទាយ មានជ័យកំពុង រៀបចំឯកសារ បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តរ ទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *