លោក កៅថាច ដឹកនាំ រដ្ឋបាលខេត្ត ប្រធានមន្ទីរចុះ ពិនិត្យសិក្សាលើការ ដាំដុះបន្លែរបស់ សហគមន៍ បន្លែបៃតង នៅក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ លោកកៅថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម អមដំណើរដំណើរដោយ លោកទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ លោកខុនសុ ខុម ប្រធានមន្ទីរ អធិការកិច្ចខេត្តនិង អ្នកពាក់ព័ន្ធជាច្រើន នាក់ទៀតបានចុះពិនិត្យ សិក្សាលើការដាំដុះ បន្លែរបស់សហ គមន៍បន្លែបៃតង ក្នុងភូមិពង្រ ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  ដើម្បីជម្រុញការផលិត និងផ្គត់ផ្គង់បន្លែ ដែលមានគុណភាព លើទីផ្សារនៅលើផ្ទៃ ដី៥០ហិតា សព្វថ្ងៃនេះ ពលរដ្ឋចំនួន៤៦ គ្រួសារប៉ុណ្ណោះ ដែលបានចូលជា សហគមន៍ ដាំដំណាំលើ ផ្ទៃដី២៧,៥ហិតា នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

ក្នុងឱកាសដើរពិនិត្យ មើលបន្លែគ្រប់មុខ នោះលោកកៅថាច បាន​អគុណ​មន្ទីរ ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ធ្វើ​ការអប់រំ ​បណ្ដុះបណ្ដាល​ពី​របៀប ​ដាំ​ដុះ​បន្លែ​ជា​លក្ខណ ​គ្រួសារ​ នៅក្នុងឃុំកំពង់ ស្វាយនេះដើម្បី បង្កើនជីវភាពគ្រួសារ ហើយ​ក្រៅពី​ការ ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ បន្លែ​ធម្មជាតិ​ទាំង នេះ​អាច​នាំ​យក​ទៅ​ លក់​នៅ​លើ​ទីផ្សារ ​ក្នុង​ភូមិ ឃុំ ស្រុក​ថែមទៀត ព្រោះថា បន្លែ​ទាំងនេះ​គ្មាន ជាតិគីមី ដែល​មិន​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​សុខភាព ​អ្នក​ហូប និង​ម្យ៉ាងទៀត ​ជួយ​កាត់បន្ថយ​ការ​ នាំចូល​បន្លែ​ពី​ប្រទេស ជិតខាង។

លោកកៅថាច បានលើក​ឡើង ​ទៀត​ថា ការងារ​ដាំ​ដុះ​នេះ អាច​ជា​មុខរបរ ​រួមផ្សំ​មួយ​នៅ​ពេល ​ទំនេរ​ពី​ការងារ ​បង្ក​បង្កើន​ផល​ស្រូវ ក្រុម​គ្រួសារ​នី​មួយៗ ក្រៅពី​ការងារ​បង្កប ង្កើនផល​ស្រូវ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ ហើយ​សង្ឃឹមថា ប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ នាំគ្នាបន្តដាំដុះ បន្លែផ្លែឈើ កាន់តែ​ផុល ផុស​នា​ពេល​ខាង​មុខ។

លោកកៅថាចក៏ បានធ្វើការណែនាំ ប្រជាពលរដ្ឋត្រូវ​ យកចិត្តទុកដាក់ ​ក្នុង​ការ​ដាំដុះ​បន្លែ​ ជា​លក្ខណ​គ្រួសារ ​បន្ថែម​ទៀត ប្រសិនបើ​មានការ ​ខ្វះខាត​នូវ​លក្ខណ ​បច្ចេកទេស​ដាំ​ដុះ ​ណាមួយ មន្ត្រី​កសិកម្ម និង​ជួយ​ជា ​ប្រឹក្សា​ផ្តល់​យោបល់ ​បន្ថែម​អំពី​លក្ខណៈ​ ដាំ​ដុះ​តាម​បច្ចេក ទេស​ថ្មី​ទទួល​បាន ​ផល​ច្រើន គ្មាន​ជាតិគីមី។

លោកគឹង វណ្ណះ បាន​ឲ្យ​ដឹង​ថា លោក​បាន​បញ្ជូន​ មន្ត្រី​ជំនាញចុះ​អប់រំ​ បណ្ដុះបណ្ដាល​ ប្រជាពលរដ្ឋ​អំពី​ របៀប​ដាំ​ដុះ​បន្លែ ផ្លែឈើ និង​ការ​ចិញ្ចឹម​សត្វ ​ជា​លក្ខណ​គ្រួសារ ​នៅ​តាម​បណ្តា​ភូមិ ឃុំ ក្នុងស្រុក​ព្រម ទាំង​បាន​ផ្តល់​គ្រាប់ ​ពូជ​បន្លែ​ជូន​ដល់ ​ពួកគាត់​ សម្រាប់​យក​ទៅ ​ដាំ​ដុះ​ជា​លក្ខណ​គ្រួសារ និង​ឈាន​ទៅ​ ការ​ដាំ​លក់​លើ​ទី ផ្សារ​ក្នុងស្រុក ខេត្ត ទៀតផង ។

លោកបានបន្តថា ក្រៅពី​ផ្តល់​ពូជ​បន្លែ មន្ត្រី​របស់​ជំនាញ តែងតែចុះទៅពិនិត្យ មើលសកម្មភាព ផ្តល់​ប្រឹក្សា​អំពី​ របៀប​ដាំ​ដុះ​របស់ ​ប្រជាពលរដ្ឋ នូវ​បច្ចេកទេស​ថ្មីៗ ​ដល់​ពួកគាត់ កាន់​តែ​មាន​ភាព ​ងាយ​ស្រួល ហើយ​មក ដល់​សព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុង ខេត្តបានងាកមក ដាំបន្លែជា​លក្ខណ ​គ្រួសារ​នៅ​ តាម​ភូមិ ឃុំ ហើយ​ទទួល ​បាន​ផល​គួរ​ឲ្យ​កត់ សំគាល់​ផង​ដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *