នគរបាលស្រុកសំពៅលូន ប្រគល់យុទ្ធភ័ណ្ឌ​ មិនទាន់ផ្ទុះជូនទៅ មន្ត្រីអង្គភាព CMACយកទៅ ​បំផ្លាញចោល

(ខេត្តបាត់ដំបង)៖នៅថ្ងៃ​ ពុធ​ ៨កើត​ ខែ​ ពិសាខ​ឆ្នាំ​ជូត ​ទោស័ក​ជូត​ទោស័ក​ ព.ស.២៥៦៣ ​ត្រូវនឹងថ្ងៃទី​២៩ខែ​ មេ​សា​ ឆ្នាំ​២០២០​ អនុវត្តតាមមតិ ដឹកនាំរបស់ឯកឧត្តម​ ឧត្តម​សេនី​យ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន នគរបាលខេត្ត បាត់ដំបង​ លោកវរសេនីយ៍​ឯក​ ពេជ្រ​ សារ៉ែន​​ អធិ​ការនៃអធិកា រដ្ឋាននគរ​បាល ស្រុកសំពៅលូន បានចាត់តាំងកង កម្លាំងនគរ​បា​ល​ក្នុង អធិការដ្ឋានប្រគល់ យុទ្ធភ័ណ្ឌមិន​ទាន់ផ្ទុះ សេសសល់ពីសម័យ សង្រ្គាមជូនទៅមន្រ្តី អង្គភាព​កំចាត់មីន កម្ពុជា​ CMAC ប្រចាំនៅក្នុងមូល ដ្ឋាននោះដែល យុទ្ធភ័ណ្ឌទាំងនោះ ភាគ ច្រើនត្រូវបាន​ ប្រជាពលរដ្ឋប្រទះ ឃើញនៅក្នុងដីស្រែ​ ដីចម្ការបង្កបង្កើន ផលរបស់ពួកគាត់ ក្នុងមូលដ្ឋាន នា​ស្រុកសំពៅ លូនមួយរយ:ពេលកន្លង​ទៅ​។

សមត្ថកិច្ចបាន អោយដឹងថា យុទ្ធភ័ណ្ធដែលប្រគល់ ជូននាពេលនេះមាន១-គ្រាប់មីនតោនចំនួន០៤គ្រាប់ ២-គ្រាប់បែកយឺតចំនួន ០៤គ្រាប់ ។

លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ បាន​ឲ្យដឹងថា​ស្រប តាមមតិណែនាំ របស់ឯកឧត្តម​ ឧត្តម​សេនី​យ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន ​នគរ​បាលខេត្តបាត់ដំបង​ ឲ្យកម្លាំងនគរ​បាល បំ​ផុស​ផ្សព្វផ្សាយ ដល់ប្រជាពល​រដ្ឋ បានយល់​ដឹងពី​ផល ប៉ះពាល់នៃ​យុទ្ធ ភ័ណ្ឌទាំងនេះ​ ទើប​ប្រជាពល ​រដ្ឋយល់ដឹងនិង ផ្តល់ព័ត៌មានទាក់ ទងករ​ណី​ខាងលើដល់ សមត្ថកិច្ចនគរបាល និងអា​ជ្ញាធរ​ពាក់ព័ន្ធ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *