លោក ជាវ តាយ ទទួលជួបក្រុមការងារ អគ្គនាយកដ្ឋានផ្លូវដែក ដើម្បីពិភាក្សាលើការ ទប់ស្កាត់ការរំលោភដី ចំណីផ្លូវរថភ្លើង

(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃអង្គារ៍ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានទទួលជួបជាមួយ ក្រុមការងារ អគ្គនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណ:ការ និងដឹកជញ្ជូន ដើម្បីពិភាក្សាអំពី ការទប់ស្កាត់ការរំលោភ ដីចំណីផ្លូវរថភ្លើង នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងកិច្ចពិភាក្សា លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ ដោយលើកយកគោល ការណ៍សំខាន់ៗសម្រាប់ រកដំណោះស្រាយ ដោយសន្តិវិធី រួមមាន៖ ១.ស្នើក្រុមការងាររៀបចំកិច្ចប្រជុំចង្អៀតដោយឡែកមួយ ទៀត ដោយពិភាក្សា លើផ្លូវច្បាប់ ជាមូលដ្ឋាន។

២. ក្រុមការងារត្រូវតែ សហការគ្នា ដើម្បីស្វែងរក ប្រយោជន៏រួម និងត្រូវធ្វើរបាយ ការណ៍រួមមួយដើម្បី ដាក់ឆ្លងការសម្រេច ពីឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណៈការនិងដឹកជញ្ជូន៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *