រដ្ឋបាលខេត្តកែប ប្រជុំបូកសរុបលទ្ធ ផលការងារប្រចាំ ត្រីមាសទី១ របស់សាខាកាកបាទ ក្រហមខេត្ត

(ខេត្តកែប)៖ នៅរសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នេះលោក កែន សត្ថា អភិបាលខេត្ត និងជាប្រធាន គណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប បានអញ្ចើញជាអធិបតី កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារប្រចាំ ត្រីមាសទី១  និងលើកទិសដៅអនុវត្តបន្ត  នៅអាគារកាកបាទ ក្រហមកម្ពុជាខេត្ត ដោយមានការអញ្ចើញ ចូលរួមពីសំណាក លោក លោកស្រី  អនុប្រធាន គណ:កម្មាធិការ  សមាជិក សាខា  អនុសាខាក្រុង-ស្រុក  និងមន្ត្រីប្រតិបត្តិសាខា។

កិច្ចប្រជុំ បានលើកយកនូវ របៀបវារ:មួយចំនួន ដូចខាងក្រោម៖១. ពិនិត្យ និងឆ្លងរបាយ ការប្រចាំត្រីមាសទី១ ឆ្នាំ២០២០ របស់សាខាកាក បាទក្រហមកម្ពុជា ខេត្តកែប ២. ពិនិត្យនិងឆ្លង សេចក្តីព្រាង លិខិតអំពាវ នាវសប្បុរសជន ក្នុងថ្ងៃ ៨ឧសភា ឆ្នាំ២០២០ ៣. ពិនិត្យនិងបែង ចែកសម្ភារ បរិក្ខាដែលទទួលបានពី ថ្នាក់កណ្តាលកាក បាទក្រហមកម្ពុជា ជូនដល់ អនុសាខាទាំងពីរ សម្រាប់ធ្វើការផ្សព្វផ្សាយ ទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៌ ។

៤. បញ្ហាផ្សេងៗ មុននឹងបញ្ចប់  ឯកឧត្ដម  ប្រធាន  ក៏បានទទួលនូវថវិកាវិភាគទានចំនួន១,៧៥៦,០០០៛ របស់ថ្នាក់ដឹកនាំ នឹងមន្ត្រីរាជការ មន្ទីរអប់រំ  យុវជន  និងកីឡាខេត្តកែប  ចំនួ ន៣១១នាក់  ជូនដល់គណ:កម្មាធិការ សាខាកាកបាទ ក្រហមខេត្ត។

ជាមួយគ្នានេះដែរ  លោក កែន សត្ថា ក៏ បាន ជូននូវសម្ភារ:ដែលទទួលបាន ពីកាកបាទក្រហម កម្ពុជា  ជូនដល់អនុសា ខាកាកបាទក្រហម ក្រុង-ស្រុក  ទាំងពីរ  និងមណ្ឌលកុមារ កំព្រាខេត្តកែប។

សម្ភារៈ ដែលផ្ដល់ជូនរួមមាន  អាល់កុល០២កាន  ម៉ាស់៨០០  ខិត្តប័ណ្ណ អប់រំ(Covid-19) ២៥០សន្លឹក សម្រាប់អនុសាខា ក្រុង-ស្រុក  និងអាល់កុល២កាន  ម៉ាស់៥០០ សាប៊ូ ដុំ៥០ និងខិតប័ណ្ណអប់រំ៥០សន្លឹក ជូនដល់មណ្ឌល កុមារកំព្រាខេត្តកែប ដើម្បីសម្រួលដល់ ការងារក្នុងអង្គភាព របស់ខ្លួនកាន់តែមាន ភាពប្រសើរឡើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *