ពលករប្រុសស្រីចាស់ ក្មេងចំនួន៤៦នាក់ ចាញ់បោកមេខ្យល់យក ទៅបោះបង់ចោលកណ្ដាល ព្រៃកំពុងដាច់បាយ ក្រហាយទឹកខ្លាំង

(ខេត្តបន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ក៏ មានពលករខ្មែរ ប្រុសស្រីចំនួន៤៦នាក់ ត្រូវបានយោធា ឈុតខ្មៅថៃ នៅប៉ុស្តិ៍៤ ចាប់បានហើយបកំពុង ទំនាក់ទំនងសមត្ថកិច្ច ខ្មែរដើម្បីបញ្ជូនមក ស្រុកខ្មែរវិញ  ក្នុងពេលដែល មេខ្យល់នាំពួកគាត់ ចូលក្នុងទឹកដីថៃ ស្វែងរកការងារដោយ ខុសច្បាប់ តាមច្រករបៀង ចំណុចកែងអូរល្វា ជាប់ប្រទល់ស្រុក សំពៅលូនគេប្រទះ ឃើញនៅវេលាម៉ោង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ម៉ោង៥ ព្រឹកច្រករបៀង ស្ថិតក្នុង ភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមការឲ្យដឹង ពីពលករខ្មែរទាំង៤៦នាក់ ថាពួកគាត់បានបង់លុយ ឲ្យមេខ្យល់ក្នុង១នាក់ ២.៥០០បាទ ជាថ្លៃឈ្នួលនាំចូល ទៅបាងកកប្រទេសថៃ រកការងារធ្វើស្របពេល ដែលប្រទេសថៃកំពុងធ្វើ ការរឹតបណ្តឹង យ៉ាងខ្លាំងធ្វើការទប់ ស្កាត់ជម្ងឺមេរោគកូវីដ១៩ ដែលកំពុងឆ្លងពី មនុស្សម្នាក់មទៅមនុស្ស ម្នាក់យ៉ាងតន់ ហន់នៅលើពិភពលោក។

ពលករទាំងអស់បានបញ្ជាក់ ឲ្យដឹងទៀតថាមេខ្យល់ ក្រោយពីប្រមូលលុយ បានហើយក៏រត់គេច បាត់ទុកពលករខ្មែរវង្វេង នៅក្នុងព្រៃដាច់បាយ ទឹកក្នុងទឹកដីថៃ។

រហូតដល់ម៉ោងនេះ ពលករទាំង៤៦នាក់ត្រូវ បានទាហានឈុតខ្មៅថៃឃាត់ខ្លួន ហើយបានរៀបចំ ឯកសារបញ្ជូនឲ្យអាជ្ញាធរ ខ្មែរដើម្បីយកមក ប្រទេសកម្ពុជាវិញ។

សមត្ថកិច្ចខ្មែរសង្ឃឹម ថាបងប្អូនពលករខ្មែរទាំង អស់សមត្ថកិច្ចថៃបញ្ជូន មកស្រុកខ្មែរវិញដោយ សុវត្តិភាពហើយឈប់ ចាញ់បោកមេខ្យល់បន្ត ទៀតព្រោះថា សព្វនេះប្រទេសថៃ នៅទីក្រុងបាងកកកំពុង តែមានការរឹតបន្តឹង ផ្នែកការរីករាលដាល នៅមេរោគកូវីដ១៩យ៉ាង ខ្លាំងរដ្ឋាលថៃមិនទាន់ ឲ្យចរាចរណ៍ ដំណើរការឡើងវិញទេ បើទោះបីពលករទាំងអស់ ទៅដល់ទីក្រុងបាងកក ក៏រកការងារមិនបាន ដែរសូមជ្រាប៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *