លោក កែន សត្ថា អភិបាលខេត្តកែប ចុះសួរសុខទុក្ខ ប្រជាការពារ នៅសង្កាត់ព្រៃធំ ក្រុងកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០​ នេះ​ លោក កែន សត្ថា អភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាព រដ្ឋបាលខេត្តកែប អមដំណើរដោយ​ លោក លោកស្រី សមាជិក​ក្រុម​ ប្រឹក្សា​ខេត្ត​ អភិបាលរងខេត្ត​ គណៈអភិបាលក្រុង និងក្រុមការងារ ថ្នាក់ខេត្ត បានអញ្ជើញចុះសំណេះ សំណាលសួរសុខទុក្ខ ប្រជាការពារ​ចំនួន៣៦នាក់​ ក្នុងចំណោម ៣ភូមិ របស់សង្កាត់ព្រៃធំ​ ក្រុងកែប​ ខេត្តកែប។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោក កែន សត្ថា អភិបាលខេត្ត​កែប បានថ្លែងការកោត សរសើរដល់ប្រជា ការពារទាំងអស់ ដែលជានិច្ចកាល បានសហការជា មួយកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចការងាររក្សាសណ្តាប់ ធ្នាប់នៅក្នុងមូលដ្ឋាន បានល្អប្រសើរ។

ជាមួយគ្នានេះ លោកអភិបាល ខេត្តក៏បានផ្ដាំផ្ញើនិង ផ្សព្វផ្សាយណែនាំ ដល់បងប្អូនប្រជា ការពារទាំងអស់​ ត្រូវប្រកាន់ភ្ជាប់ នូវតួនាទី​ភារកិច្ច ​របស់ខ្លួន​ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​ តាម គោលដៅនិងមូល ដ្ឋានរបស់ខ្លួន​ មិនតែប៉ុណ្ណោះ​បងប្អូន ក៏ត្រូវចូលរួមចំណែក អនុវត្តនិងបង្ការ ទប់ស្កាត់ការរីក រាលដាល​នៃ ជំងឺកូវីដ-១៩​ តាមសារអប់ រំ​និងណែនាំ​ របស់ក្រសួង សុខាភិបាល​ និងរាជរដ្ឋាភិបាល។

ក្នុងពិធីនេះដែរ​ លោក កែន សត្ថា បានឧបត្ថម្ភជូន បងប្អូនប្រជាការ ពារក្នុងម្នាក់ៗទទួលបាន​ អង្ករ២០គីឡូក្រាម​ សាប៊ូ២ដុំតូច ស្ទីកគ័រអប់រំ​ ក្រម៉ា១ ថវិកាមួយចំនួន ម៉ាស់៤ប្រអប់​ និងអាល់កុល១០លីត្រ​ ក្នុងមួយភូមិៗ​ សម្រាប់ការងារ ក្នុងមូលដ្ឋានរបស់ខ្លួន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *