ម៉ូតូបើកលឿននៅពេល យប់បុករថយន្តច្នៃ ខូចបែកកង់ឈប់ ចិញ្ចើមផ្លូវពីក្រោយ របួសធ្ងន់២នាក់

(ខេត្តបន្ទាយមានជ័យ)៖ មនុស្ស២នាក់បាន រងរបួសធ្ងន់ដោយ សារតែជិះម៉ូតូល្បឿន លឿននៅពេល យប់ស្រាប់ទៅបុក និងរថយន្តច្នៃខូចពី ក្រោយនៅចិញ្ចើមផ្លូវជាតិ។

គ្រោះថ្នាក់នេះ កើតឡើងនៅវេលា ម៉ោងម៉ោង៩និង១៣នាទី យប់ថ្ងៃទី២៨ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ ផ្លូវលេខ៥៦អា ចំណុចដឺតាស្កូន ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួក បានឲ្យដឹងថានៅមុន ពេលកើតហេតុនោះ មានរថយន្តច្នៃ១គ្រឿង បើកក្នុងទិសដៅ ពីត្បូងទៅជើងលុះ បើកមកដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្តបែក កង់ឈប់នៅលើ ទ្រូងថ្នល់ ហើយ ម្ចាស់បានទៅរក កង់យកមកប្តូរ ស្របពេលនោះបើក ភ្លើងឡាហ្ស៊ៀនិង ដាក់មែកឈើ ជាសញ្ញាសម្គាល់ ពីក្រោយរថយន្ត ជាច្រើនម៉ែត្រ ផងដែរស្របពេល នោះមានម៉ូតូ១គ្រឿង ជិៈឌុបគ្នា២នាក់ បានបើកក្នុង ល្បឿនលឿនសង្ស័យ ស្រវឹងបើកមកដល់ ចំណុចកើតហេតុ ដែរក៏ទៅបុកពីក្រោយ រថយន្តច្នៃពេញ ទំហឹងបណ្តាលឲ្យ របួសធ្ងន់ទាំងអ្នក បើកនិងអ្នករួមដំណើរ ។

ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ ស្រុកបានចុះទៅ កន្លែងហេតុ និងដឹកជនរង គ្រោះទាំង២នាក់  ទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ។

ជនរងគ្រោះទាំង២នាក់ នៅមិនទាន់ស្គាល់ ឈ្មោះនៅឡើយ ចំណែកម្ចាស់ រថយន្តច្នៃក៏នៅមិន ស្គាល់ឈ្មោះដែរ ពេលទៅរក កង់រថយន្តមកដូរ លឺថាមានអ្នកជិៈ ម៉ូតូបុករថយន្តក៏ គេចខ្លួនបាត់ ។

វត្ថុតាងរថយន្តនិងម៉ូតូ យកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាល បន្ទាយឆ្មារ រងចាំដោះស្រាយ នៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *