ម៉ូតូ២គ្រឿងបុកគ្នា លន់ដូចរន្ទះ បណ្តាលឲ្យស្លាប់ ១នាក់នៅនិងក ន្លែងនិង១នាក់ទៀត ស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ

(ខេត្តបន្ទាយមានជ័យ)៖ ម៉ូតូ២គ្រឿងបុកគ្នា លាន់ដូចរន្ទះបណ្តាល ឲ្យស្លាប់មនុស្ស១នាក់ នៅនិង កន្លែងនិងម្នាក់ទៀត ស្លាប់ពេលបញ្ជូន ទៅមន្ទីពេទ្យ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះ កើតឡើង នៅវេលាម៉ោង៦ និង២៥នាទីយប់ ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២០ នៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ក្រៅទី ប្រជុំជនត្រង់ចំណុច ចន្លោះបង្គោល ខ្សែភ្លើង០៣៣៦-០៣៣៧ ខាងកើតស្ពាន ដែកប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថានៅ ពេលកើតហេតុ នោះមានម៉ូតូ១គ្រឿង ម៉ាកហ្វីនន័រ ពណ៌ស គ្មានស្លាកលេខ អ្នកបើកមាន ឈ្មោះស្មឺត បឺត ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គ្មានពាក់មួកសុវត្ថិភាព សង្ស័យបើកម៉ូតូទាំង ស្រវឹងបើកពីកើតទៅ លិចក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ ពេល មកដល់ចំណុច កើតហេតុខាងលើ មានម៉ូតូឌ្រីម១គ្រឿង ទៀតធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R.33859 អ្នកបើកមាន ឈ្មោះធួក ញាណ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិចំបក់ ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប មានពាក់មួកសុវត្ថិភាព បើកក្នុងទិសដៅ ផ្ទុយគ្នាបើកដល់កន្លែង កើតហេតុដែរបាន បើកឡើងវ៉ាជែង រថយន្ត១គ្រឿងដែល កំពុងបើកបណ្តាល ឲ្យជ្រុលចង្កូតទៅ បុកម៉ូតូហ្វីនន័រពេញ ទំហឹងបណ្តាលឲ្យអ្នក បើកម៉ូតូហ្វីនន័របាន ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ ចំណែក អ្នកបើកម៉ូតូឌ្រីម រងរបួសធ្ងន់ក្រោយ មកបានស្លាប់ពេល បញ្ជូនទៅមន្ទីរពេទ្យ ។

លោកអធិការបាន បញ្ជាក់ថាចំពោះ កំហុសនៃការបើក គឺខុសទាំង២ ដោយអ្នកបើក ម៉ូតូហ្វីនន័រមិន ប្រកាន់ស្តាំគន្លង ផ្លូវរបស់ខ្លួន ចំណែកម៉ូតូឌ្រីម ឡើងវ៉ាជែងក្នុង ស្ថានភាពគ្រោះថ្នាក់ ។ជនរងគ្រោះស្លាប់ ទាំង២នាក់ នគរបាលជំនាញ បានប្រគល់ជូនក្រុម គ្រួសារយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងម៉ូតូ ទាំង២គ្រឿងយក មករក្សាទុកនៅអធិការ ដ្ឋាននគរបាលស្រុក រងចាំដោះស្រាយ នៅពេលក្រោយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *